ព្រឹតិ្តការណ៍ថ្មីៗ

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ឆ្នាំ២០១៩ ក្នុងខណ្ឌដូនពេញ

8 ខែ មុន 36 tnn_admin

ភ្នំពេញ៖ នៅព្រឹក ថ្ងៃច័ន្ទ ១៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩

រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ឆ្នាំ២០១៩ ក្នុងខណ្ឌដូនពេញ ក្រោមអធិបតីភាព ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្តម ហួត ហៃ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខណ្ឌដូនពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវសមាជិកសមាជិកាក្រុមប្រឹក្សារាជធានីភ្នំពេញ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញរាជធានីភ្នំពេញ លោក ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ លោក អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ លោក លោកស្រីអភិបាលរង លោក លោកស្រីសមាជិកក្រុមប្រឹក្សាខណ្ឌ គណៈនាយករដ្ឋបាលខណ្ឌ លោក លោកស្រីប្រធានការិយាល័យចំណុះជំនាញ លោក លោកស្រីចៅសង្កាត់ ប៉ុស្ដិ៍រដ្ឋបាលទាំង១១ ប្រធានទីរួមផ្សារទាំង៣ មេភូមិ មន្រ្ដីពាក់ព័ន្ធ តំណាងអង្គការសង្គមស៊ីវិល ផ្នែកឯកជន តំណាងគ្រឹះស្ថានសិក្សា បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងអាជីវករ មានអ្នកចូលរួមចំនួន ៦២១នាក់ ក្នុងនោះស្រី ២២៦នាក់ ក្នុងនោះវេទិកាបានទទួលយកសំណើរ សំណួរ សំណូមពរពីតំណាងបងប្អូនប្រជាពលរដ្ឋ អាជីវករ តំណាងអង្គការសង្គមស៊ីវិល និងផ្នែកពាក់ព័ន្ធ សរុបចំនួន៣៤ ក្នុងនោះសំណួរ សំណូមពរផ្ទាល់មាត់ចំនួន ០៨នាក់ និង សំណួរ សំណើរ និងសំណូមពរសរុបចំនួន ២៦ច្បាប់ ។

ជាក់ស្ដែងវាគ្មិន មន្រ្ដីជំនាញ និងគណៈអធិបតីបានធ្វើការឆ្លើយបំភ្លឺនូវសំណួរ សំណូមពរផ្ទាល់មាត់រួចរាល់ទាំង ០៨នាក់ ចំណែកសំណួរ សំណូមពរជាលាយលក្ខ័អក្សរចំនួន ២៦ច្បាប់ទៀត នឹងយកទៅពិនិត្យ ពិភាក្សា និងដោះស្រាយជាបន្ដបន្ទាប់ផងដែរ ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ