ព្រឹតិ្តការណ៍ថ្មីៗ

ចុម! កាច់កម៉ូតូ ក្នុងខណ្ឌកំបូល បានមួយថ្ងៃ…..!

8 ខែ មុន 142 tnn_admin

ភ្នំពេញ៖ កាលពីថ្ងៃទី  ទី៩ និងទី១០ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងនគរបាលខណ្ឌកំបូល  ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីអំពើលួច (លួចកាច់សោរកម៉ូតូលួចយកម៉ូតូ) នៅចំណុចបន្ទប់ជួលភូមិកន្ទោកជើង សង្កាត់កន្ទោខណ្ឌកំបូល  រាជធានីភ្នំពេញ។

លោកវរសេនីយ៍ទោ ហង្ស មុនី អធិការនគរបាលខណ្ឌកំបូល ប្រាប់អោយដឹងថា

ជនសង្ស័យ

ទី១ ឈ្មោះ ម៉ន ចាន់តុលា    ប្រុស  អាយុ២៨ឆ្នាំ  មុខរបរ:មិនពិតប្រាកដ  ស្នាក់នៅភូមិ សង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិសែនជ័យ  (ឃាត់ខ្នួនមានសារធាតុញៀន)។

ទី២ ឈ្មោះ ចាន់ ថៃ   ប្រុស អាយុ23ឆ្នាំ   មុខរបរ:មិនពិតប្រាកដ  ស្នាក់នៅសង្កាត់ចោមចៅ៣ខណ្ឌពោធិសែនជយ័  ឃាត់ខ្លួនមានសារធាតុញៀន។

សំភារៈបាត់បង់ៈម៉ូតូម៉ាកនិច ពណ៍ស ស្លាកលេខ កំពង់ឆ្នាំង 1J-4100 កំពង់ឆ្នាំង ។

សំភារៈដកហូតៈម៉ូតូហុងដាc125  ពណ៍ខ្មៅ សេរីឆ្នាំ ២០១១។

សមត្ថកិច្ចប្រាប់ថា មុនពេលកើតហេតុនៅវេលាម៉ោង១៨ និង ០០នាទីថ្ងៃទី ៨ធ្នូ ២០១៩ ជនរងគ្រោះបានយកម៉ូតូមកចាក់សោរទុក ក្នុងបន្ទប់ដូចរាល់ដង (កន្លែងកើតហេតុ) តែម្ចាស់ផ្ទះពុំទាន់ចាក់សោរទ្វារបន្ទប់ខ្លួនបានឡើងទៅដេកនៅបន្ទប់ជួលជាន់ខាងលើបាត់ទៅ  លុះព្រឹកឡើងម៉ោង ៦និង០០នាទីព្រឹក ថ្ងៃ ៩ ធ្នូ២០១៩  ខ្លួនបានចុះពីបន្ទប់ដើម្បីយកម៉ូតូជិះទៅធ្វើការស្រាប់តែបាត់មិនឃើញម៉ូតូក៏ប្រាប់ម្ចាស់ផ្ទះ ក្រោយមកម្ចាស់ផ្ទះបានឆែកកាមរ៉ាសុវត្តិភាពស្រាប់តែឃើញជនសង្ស័យ២នាក់បានចូលធ្វើសកម្មភាពលួចកាច់សោរកម៉ូតូនៅវេលាម៉ោង ១៩ និង ៤៧នាទីជិះចេញទៅបាត់។ លុះដល់ម៉ោងប្រមាណ១០ និង០០នាទីថ្ងៃទី៩ ធ្នូ ២០១៩ ជនរងគ្រោះឈ្មោះ ឡេង ប៉ូច ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ:កម្មកររោងចក្រ ស្នាក់នៅកន្លែងកើតហេតុ ។

បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលកន្ទោកខណ្ឌកំបូល ក្រោយទទួលពាក្យបណ្តឹងកំលាំងប៉ុស្តិ៍កន្ទោកបានសហការជាមួយផ្នែកជំនាញរបស់អធិការដ្ឋានខណ្ឌកំបូលបានធ្វើការស្រាវជ្រាវឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់មកសាកសួរ។

ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានដើរដោយថ្មើរជើងធ្វើសកម្មភាពលួចម៉ូតូពិតប្រាកដមែន។

បច្ចុប្បន្ន សមត្តកិច្ចនគរបាលខណ្ឌកំបូលបាននិងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ