ព្រឹតិ្តការណ៍ថ្មីៗ

ចិន ចាប់មនុស្ស បង្ខាំងជំរិតទារប្រាក់ ត្រូវសមត្ថកិច្ចបង្ក្រាប

7 ខែ មុន 86 តូ សុផល

 

ខេត្តកណ្ដាល៖  កាលពីវេលាម៉ោង២១.៣០នាទី ១២ ធ្នូ ២០១៩ ត្រូវនិងថ្ងៃព្រហស្បត្តិ៍ ០១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣សមត្ថកិច្ចខេត្តកណ្តាល បង្ក្រាប ករណី៖ ចាប់មនុស្ស បង្ខាំងជំរិតទារប្រាក់ នៅចំណុចភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។

ជនរងគ្រោះ ឈ្មោះ តឹង ធៀនសឹង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិចិន មានទីលំនៅស្នាក់នៅភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល មុខរបរ បុគ្គលិកផ្នែកព័ត៌មានវិទ្យា ។

ជនសង្ស័យ០៣នាក់

១.ឈ្មោះស៊ាវ ជីវ័យ ភេទប្រុសអាយុ ២៦ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កម្មករ ។

២.ឈ្មោះ ចាង វ័យជីភេទប្រុសអាយុ១៩ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ បុគ្គលិកទីផ្សារ ។

៣.ឈ្មោះ ចឹង វួយភីង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ បុគ្គលិកទីផ្សារ ។

វត្ថុតាងចាប់យក៖
១.រថយន្ត ០១គ្រឿង ម៉ាក ហាយឡេនដឺ ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ 2Z-5149។
២.កាំបិតប៉័ងតោ ចំនួន០១ ។
៣.កូនកាំបិតចុងស្រួច ចំនួន ០១ ។
៤.កាំបិតមុខពីរចំនួន ១ ។
៥.កាំបិតកៃពីរ កន្ត្រៃ ចំនួន ១ ។
៦.ម៉ាស់ ចំនួន ០៥។
៧.លិខិតឆ្លងដែន ចំនួន ០២ច្បាប់។ ៨.ទូរស័ព ម៉ាក OPPO ចំនួន ០៣គ្រឿង ។
៩.កាបូបដៃ ចំនួន ០១។
១០.កាតធនាគារ(ATM)ចំនួន ១០សន្លឹក ។
១១.ប័ណ្ណសម្គាល់ខ្លួនចំនួន០២សន្លឹក។
១២.លិខិតជួលរថយន្ដចំនួន០១ច្បាប់។
១៣.ពិលឆក់ចំនួន ០១គ្រឿង ។

ប្រភពប្រាប់ថា កាលពីថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង២២.៣០នាទីជនរងគ្រោះឈ្មោះ តឹង ធៀនសឹង ចេញពីធ្វើការវិញ ហើយរកបាយហូប រួចពេលដើរត្រឡប់មកបន្ទប់ជួលវិញ ក៏ត្រូវបានក្រុមជនសង្ស័យទាំង ០៣នាក់ ដែលជាជនជាតិចិនដូចគ្នា បានជិះរថយន្តម៉ាកហាយឡេនដឺ ពណ៌
ក្រហមស្លាកលេខ ភ្នំពេញ 2Z-5149 មកដល់ រួចយកកាំបិតផ្ជង់គំរាម ហើយចាប់ទាញចូលទៅក្នុងរថយន្ត រួចបានយកម៉ាស់មកបិទ
មុខជនរងគ្រោះ រួចចាប់រំ ចងដៃជើង ជនរងគ្រោះ ហើយបានទាក់ទងទៅម្ដាយរបស់ជនរងគ្រោះ ជំរិតទារយក
ប្រាក់ចំនួន២០០.០០០ យ័ន(ប្រាក់ចិន) ជាថ្នូនៃការដោះលែង ។ បន្ទាប់មកក៏ព្រមព្រៀងគ្នានូវទឹកប្រាក់ចំនួន ៥០.០០០យ័ន ជាថ្នូរនៃការដោះលែង។

បន្ទាប់ពីទទួលបានប្រាក់ពីម្ដាយជនរងគ្រោះផ្ញើមកបានហើយ ជនសង្ស័យទាំង ០៣នាក់ខាងលើ បាននាំជនរងគ្រោះ ធ្វើដំណើរមកភ្នំពេញវិញ ពួកគេបានផ្ដល់សេរីភាពឲ្យជនរងគ្រោះចុះពីលើរថយន្ត តែខណៈនោះជនរងគ្រោះ ពុំហ៊ានចុះទេ ដោយខ្លាចពួកគេសម្លាប់ចោលពេលនោះ តែបែរ ធ្វើជាសុំនៅជាមួយដើម្បីរកពេលវេលាល្អ ដើម្បីរត់គេច និងប្ដឹងប៉ូលិស ។ លុះនៅវេលាកើតហេតុខាងលើ ជនសង្ស័យទាំង ០៣នាក់ខាងលើ បាននាំជនរងគ្រោះជិះរថយន្តមកកាន់ភូមិជ្រៃធំឃុំសំពៅពូន ស្រុកកោះធំខេត្តកណ្ដាល ដើម្បីរកគោលដៅចាប់ជំរិតទៀត តែពេលពួកគេកំពុងតែនៅអង្គុយក្នុងរថយន្ត ស្រាប់តែជនរងគ្រោះបានឃើញសមត្ថកិច្ច ដើរមកក្បែររថយន្ត ពេលនោះរូបគេក៏បានយកទូរស័ព្ទមកសរសេរអក្សរចិន ដែលមានបកប្រែជាភាសារខ្មែរ នៅខាងក្រោម ថាៈ “ជួយសង្គ្រោះខ្ញុំ ពួកគេជាអ្នកចាប់ពង្រត់” ធ្វើជាសញ្ញាឲ្យនគរបាលដែលដើរមកត្រួតពិនិត្យរថយន្តបាន
ឃើញ ខណៈនោះនគរបាលដែលមានការសង្ស័យលើរថយន្តនោះស្រាប់ ហើយបានឃើញការឲ្យសញ្ញារបស់ជនរងគ្រោះ ពេលនោះក៏បានចូលទៅចាប់ឃាត់ខ្លួនជនសង្ស័យទាំង ០៣នាក់ ខាងលើ រួមនិងវត្ថុតាងដូចបានចាប់យកខាងលើ មកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំតែម្ដង។ ករណីនេះ សមត្ថកិច្ច កំពុងបន្តចាត់ការតាមនីតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ