ព្រឹតិ្តការណ៍ថ្មីៗ

អ្នកគ្រូបង្រៀនម្នាក់ ត្រូវឃាតករសម្លាប់យ៉ាងព្រៃផ្សៃ

6 ខែ មុន 211 tnn_admin

បាត់ដំបង៖នៅវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី១៦ ឆ្នាំ២០១៩ ប្រជាពលរដ្ឋប្រទះឃើញសពអ្នកគ្រូបង្រៀនម្នាក់ស្លាប់នៅក្នុងព្រៃ ក្បែរម៉ូតូរបស់ខ្លួន។

ករណីនេះបានកើតឡើងនៅចំណុចខ្មោចងាប់២ ស្ថិតក្នុងភូមិបឹងរុន ឃុំសំឡូត ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា៖ជនរងគ្រោះឈ្មោះអ៊ួច ចន្ថា ភេទស្រី អាយុ២៩ឆ្នាំ ចំណែកឃាតករ រត់គេចខ្លួនបាត់។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងធ្វើកោសល្យវិច្ច្ច័យចំពោះ(សព) ជនរងគ្រោះនិងធ្វើការស្រាវជ្រាវដើម្បីវែកមុខជនសង្ស័យយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់។

ជុំវិញករណីឃាតកម្មនេះTNN ប្រចាំខេត្តបាត់ដំបងនឹងលម្អិតព័ត៌មាននេះនៅពេលក្រោយ៕ ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ