ព្រឹតិ្តការណ៍ថ្មីៗ

អ្នកគ្រូបង្រៀនម្នាក់  ត្រូវជនមិនស្គាល់មុខ រំលោភសម្លាប់ នៅស្រុកសំឡូត

6 ខែ មុន 669 tnn_admin

បាត់ដំបង៖ សពអ្នកគ្រូបង្រៀនម្នាក់  ត្រូវបានគេប្រទះឃើញដេកស្លាប់ផ្កាប់មុខក្នុងភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ដោយសង្ស័យករណីរំលោភសម្លាប់ ក្រោយបាត់ខ្លួនកាលពីវេលាម៉ោងជាង ៩ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ខណៈដែលអ្នកគ្រូ បានសុំទៅនាយកសាលាចេញមុនម៉ោងថា កូនឈឺ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អូន ចន្ថា មានកូនម្នាក់ ជាមុខរបរជាគ្រូបង្រៀនបឋមសិក្សាភូមិអំពិលលើ ប្ដីឈ្មោះ ណាង ទីលំនៅភូមិបឹងរុន ឃុំសំឡូត។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងត្រួតពិនិត្យធ្វើកោសល្យវិច្ច័យសាកសព សមត្ថកិច្ចមិនទាន់បានអះអាងព័ត៌មានលម្អិតនៅឡើយទេ មកទល់ល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ដោយរង់ចាំមន្រ្តីបច្ចេកទេសបញ្ជាក់តាមក្រោយ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ