ព្រឹតិ្តការណ៍ថ្មីៗ

តែងតាំង ផ្កាយ១ អ៊ី ចំរើន ជានាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

7 ខែ មុន 358 tnn_admin

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១៤និង៥០នាទី មានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍, ឯកឧត្ដម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ, ឯកឧត្ដម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបន្ទាយមានជ័យ និងឯកឧត្តម ឧត្តមសេនីយ៍ឯក យូ សារុំ ប្រធាននាយកដ្ឋានច្រកទ្វារទី១ នៅប៉ុស្តិ៍នគរបាលច្រកទ្វារ ព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ពិធីនេះ ក៏មានការចូលរួមពីសំណាក់ លោកឧត្ដមសេនីយ៍ វរសេនីយ៍ អនុប្រធាននាយកដ្ឋាន, លោកនាយការិយាល័យចំណុះនាយកដ្ឋានច្រកទ្វារទី១, ឯកឧត្ដម លោកជំទាវ លោកឧត្ដមសេនីយ៍ វរសេនីយ៍ លោក លោកស្រី ប្រធាន-អនុប្រធាន មន្ទីរ-អង្គភាពជុំវិញខេត្ត និងស្ថាប័នពាក់ព័ន្ធ ភាគីថៃច្រកទ្វារព្រំដែនអន្តរជាតិខ្លងឡឹក ស្រុកអរញ្ញប្រាថេត ខេត្តស្រៈកែវ ព្រមទាំងមន្ត្រីប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតជាច្រើននាក់ទៀត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ