ព្រឹតិ្តការណ៍ថ្មីៗ

លោក ម៉ូវ ម៉ានិត ប្រជុំណែនាំដល់ម្ចាស់ការដ្ឋានសំណង់ អោយជួសជុលផ្លូវចំណុចខូចស្រុតមុខការដ្ឋាននៅផ្លូវសហព័ន្ធរុស្ស៊ី

7 ខែ មុន 23 តូ សុផល

ភ្នំពេញ៖  នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលខណ្ឌសែនសុខបានរៀបចំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងការខូចស្រុតផ្លូវសហព័ន្ធរុស្ស៊ីចំណុចមុខការដ្ឋានសំណង់ក្រុមហ៊ុនព្រីនស៌ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងលោក ហេង ងួន ប្រធានអង្គភាពផ្លូវថ្នល់ នៃមន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពីលោកអភិបាលរងខណ្ឌ លោកនាយករដ្ឋបាល លោកប្រធានការិយាល័យពាក់ព័ន្ធ លោកចៅសង្កាត់ទឹកថ្លា និងអគ្គនាយកក្រុមហ៊ុនព្រីនស៌ ។

លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងជាប្រធានអង្គប្រជុំបានមានប្រសាសន៌ថា : ដោយពិនិត្យឃើញថា នៅចំណុចមុខការដ្ឋានសំណង់ក្រុមហ៊ុនព្រីនស៌ លើផ្លូវសហព័ន្ធរុស្ស៊ី មានការខូចស្រុត និងទទួលបានប្រសាសន៍ដឹកនាំពី ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដូចនេះ រដ្ឋបាលខណ្ឌសែនសុខបានបើកកិច្ចប្រជុំពិភាក្សាថ្ងៃនេះ ដើម្បីណែនាំអោយក្រុមហ៊ុនធ្វើការជួសជុលនៅចំណុចខូចស្រុតជាបន្ទាន់អោយបានស្អាតឡើងវិញ ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយដែលអាចកើតមានដល់បងប្អូនប្រជាពលរដ្ឋនៅតាមដងវិថីនេះ និងសំណូមពរអោយក្រុមហ៊ុនបន្តចូលរួមសហការ និងយកចិត្តទុកដាក់ពីបញ្ហាសណ្តាប់ធ្នាប់ របៀបរៀបរយ បរិស្ថាន អនាម័យ និងសោភ័ណ្ឌភាពសាធារណៈនៅចំណុចមុខការដ្ឋានសំណង់ជាបន្តទៀត ។

ក្នុងកិច្ចប្រជុំនេះ ក្រុមហ៊ុនបានយល់ព្រមទទួលអនុវត្តជួសជុលតាមការសម្រេចរបស់អង្គប្រជុំដូចខាងក្រោម :
-ក្រុមហ៊ុនត្រូវធ្វើការជួសជុលអ៊ុតកៅស៊ូជាបេទីម នៅចំណុចដែលខូចស្រុតអោយបានស្អាតឡើងវិញ ជាបណ្តោះអាសន្ន ដោយចាប់ផ្តើមអនុវត្តនៅដើមសប្ដាហ៍ទី១ ក្នុងមករា ឆ្នាំ២០២០ ខាងមុខនេះ ។
-ក្រុមហ៊ុនត្រូវធ្វើការជួសជុលគម្របអណ្តូង និងមាត់អណ្តូងលូដែលបានខូចបាក់បែកនៅចំណុចមុខការដ្ឋានសំណង់ អោយបានស្អាតឡើងវិញ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ