ព្រឹតិ្តការណ៍ថ្មីៗ

ទ្រាំឈឺ រាប់ឆ្នាំ មិនហ៊ានទៅពេទ្យ ! (វីដេអូ)

7 ខែ មុន 68 tnn_admin

ភ្នំពេញ៖ ស្ត្រីចំណាស់ កម្មករ ស៊ិនទ្រី មានជីវភាពទីទាល់ និងមានជំងឺប្រចាំកាយយូរឆ្នាំ មិនមានលទ្ធភាពព្យាបាល មានក្តីសង្ឃឹមវិញហើយ។ដោយក្តីអាណិតអាសូរ តាមរយៈការអំពាវនាវពី TNN មានសប្បុរសជនមួយចំនួន ជួយឧបត្ថមថវិកាសំរាប់ចំណាយលើវះកាត់ និងព្យាបាល ជំងឺ (ស្បូនលូន និង គ្រោះក្នុងប្រមាត់) ហើយនៅថ្ងៃទី ២៣ ធ្នូ ២០១៩ ខាងមុខនេះ គាត់ត្រូវវះនៅមន្ទីរពេទ្យជប៉ុន។

នៅថ្ងៃទី ២១ ធ្នូ ២០១៩ ខ្ញុំ និង លោក សុខ ស៊ីឌី នាំយកថវិកាខ្លះ ទៅជូនគាត់ដល់កន្លែងស្នាក់ នៅក្បែរវត្តភ្នំ។

សប្បុរសជន

១ លោក ហេង ឡាលីន និងភរិយា ចំណាយលើការវះកាត់ និងព្បាបាល។

២ លោក តាំង សុភាវុធ Tang Sopheavuth ២០ម៉ឺនរៀល ។

៣ លោក ជា ប្រុស Chea Bros ២០ម៉ឺនរៀល

៤ លោក សុខ ស៊ីឌី ភ្នាក់ងារទូរទស្សន៍ ហង្សមាស ៤ម៉ឺនរៀល។

៥ លោក តូ សុផល នាយកព័ត៌មាន TNN ១០ម៉ឺនរៀល។

៦ លោក ចេង ហេង និង ភរិយា 100$ (តាមរយៈ លោក ហេង ឡានីន)។

៧ លោក ចាន់ ដារិទ្ធ និង ភរិយា 100$ (តាមរយៈ លោក ហេង ឡាលីន)។

៨ លោក ឈិត វ៉ាន់ឈាង និង ភរិយា 100$ (តាមរយៈ លោក ហេង ឡាលីន)។

បងប្អូនចង់ជួយគាត់ អាចទំនាក់ទំនងមក TNN ។

សូមជូនពរបងប្អូនទាំងអស់គ្នា ជួបតែសេចក្តីសុខ សេចក្តីចំរើន និង ជោគជ័យគ្រប់ភារកិច្ច។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ