ព្រឹតិ្តការណ៍ថ្មីៗ

លោក ម៉ូវ ម៉ានិត បន្តយកចិត្តទុកដាក់ពីបញ្ហាសណ្តាប់ធ្នាប់របៀបរៀបរយតាមបណ្តោយផ្លូវសាធារណៈ

7 ខែ មុន 18 តូ សុផល

ភ្នំពេញ៖  លោក ម៉ូវ ម៉ានិត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ និងជាអភិបាលខណ្ឌបានបន្តយកចិត្តទុកដាក់ពីបញ្ហាសណ្តាប់ធ្នាប់របៀបរៀបរយតាមបណ្តោយផ្លូវសាធារណៈនៅក្នុងមូលដ្ឋានខណ្ឌ ។  ជាក់ស្តែងនៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ នេះ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌបានបញ្ជាដាក់កម្លាំងអោយចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវលេខ៩២ ចាប់ពីផ្លូវលេខ១០១៩(ផ្លូវហាណូយ) ទៅផ្នែកខាងលិច ស្ថិតក្នុងគោកឃ្លាង និងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយបានធ្វើការរុះរើកាត់ស្លាកយីហោ ស្លាកផ្សាយពាណិជ្ជកម្មបានចំនួន ២០ផ្ទាំង

ដែលសាងសង់រំលោភលើដីចំណីផ្លូវសាធារណៈ បន្ទាប់ពីមិនអនុវត្តតាមការរណែនាំអោយរុះរើចេញជាច្រើនលើកកន្លងមក ។ 

លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌបានបញ្ជាក់ថា : អាជ្ញាធរខណ្ឌសែនសុខនឹងបន្តធ្វើការដាក់កម្លាំងចុះរៀបចំសណ្តាប់ធ្នាប់អោយមានរបៀបរៀបរយ នៅតាមបណ្តោយផ្លូវសំខាន់ៗមួយចំនួនទៀត នៅក្នុងមូលដ្ឋានខណ្ឌសែនសុខ ដើម្បីរំដោះចិញ្ចើមផ្លូវសាធារណៈអោយបានល្អប្រសើរជាបន្តបន្ទាប់ទៀត ។  កន្លងមក បងប្អូនអាជីវករដែលកំពុងប្រកបអាជីវកម្ម និងប្រជាពលរដ្ឋរស់នៅតាមនៅតាមបណ្តោយផ្លូវសាធារណៈក្នុងភូមិសាស្រ្តខណ្ឌសែនសុខ ក្រុមការងាររដ្ឋបាលខណ្ឌ និងសង្កាត់តែងតែចុះទៅណែនាំអោយបញ្ឈប់ការយកចិញ្ចើមផ្លូវសាធារណៈប្រើប្រាស់ជាប្រយោជន៌ផ្ទាល់ខ្លួន ដែលដាក់សម្ភារ ទំនិញលក់ដូរ បង្ករអោយប៉ះពាល់សណ្តាប់ធ្នាប់ និងប៉ៈពាល់ដល់ចរាចរណ៌តាមដងផ្លូវយ៉ាងខ្លាំង ហើយបន្ថែមលើការណែនាំនេះ រដ្ឋបាលខណ្ឌក៏បានចែកជូនសេចក្តីណែនាំលេខ ០១៣/១៨ សណន ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ អោយបានជ្រាបជាព័ត៌មាន និងត្រូវអនុវត្តអោយបានល្អប្រសើរ ក្នុងករណីមិនអនុវត្តតាមការណែនាំខាងលើនេះ អាជ្ញាធរខណ្ឌក៏បានអនុវត្តវិធានការរដ្ឋបាល ចុះរុះរើជាបន្តបន្ទាប់ផងដែរ ។ 

 ជាមួយនេះ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានអមសាងផ្លូវ និងកំពុងប្រកបអាជីវកម្ម សូមចូលរួមសហការជាមួយអាជ្ញាធរ ដោយបញ្ឈប់ការដាក់តាំងលក់ទំនិញ សម្ភារ សាងសង់លើកស្លាកយីហោអាជីវកម្មរំលោភចូលដីចំណីផ្លូវសាធារណៈ ដែលប៉ះពាល់សណ្តាប់ធ្នាប់ របៀបរៀបរយ ប៉ះពាល់ការធ្វើចរាចរាចរណ៍តាមដងផ្លូវរបស់ប្រជាពលរដ្ឋ និងប៉ះពាល់សោភ័ណ្ឌភាពរបស់រាជធានីភ្នំពេញ របស់យើង ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ