ព្រឹតិ្តការណ៍ថ្មីៗ

រឿង «កុំងាកក្រោយ»  របស់ផលិតកម្ម Galaxy Navatra សម្ពោធដាក់បញ្ចាំងជាផ្លូវការហើយ!

7 ខែ មុន 80 tnn_admin

ភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះ ផលិតកម្ម « Galaxy Navatra » បានប្រកាសដាក់សម្ពោធរឿង «កុំងាកក្រោយ»ដែលជាស្នាដៃទី២ យ៉ាងអធឹកអធម ដោយមានតារាសិល្បៈក្នុង និងក្រៅផលិតកម្មជាច្រើនដួង បានអញ្ជើញមកចូលរួមជាភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។

គួរឱ្យដឹងថា ភាពយន្តនេះនឹងចាប់ផ្តើមដាក់លក់សំបុត្រជាផ្លូវការចាប់ពីពេលនេះតទៅ។ ហើយទន្ទឹមនឹងនេះ ពិធីដែលបានប្រកាសឡើងនោះក៏ត្រូវបានគេកត់សម្គាល់ឃើញថា មានរៀបចំជាកម្រាលព្រំក្រហម និងប្រកាសឱ្យតួសម្ដែងនីមួយៗដើរលើកម្រាលព្រំ និងឡើងថ្លែងចំណាប់អារម្មណ៍យ៉ាងមានកិត្តិយសនៅក្នុងពិធីផងដែរ។
លោកឧកញ្ញ៉ាវ័យក្មេង ឡេង ណាវ៉ាត់ត្រា ដែលជាម្ចាស់ផលិតកម្មបានថ្លែងឲ្យដឹងថា ភាពយន្តរឿង «កុំងាកក្រោយ» ត្រូវបានផលិតជិតរយះពេលកន្លះឆ្នាំ ទម្រាំបានបញ្ចាំង ដោយលោកឧកញ្ញ៉ា រំពឹងយ៉ាងខ្លាំងថា ភាពយន្តនេះ នឹងទទួលបានភាពជោគជ័យ និងមានការគាំទ្រច្រើន ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ពីព្រោះសម្អាងថា ជារឿងដែលមានរូបភាពភ្លឺច្បាស់ល្អ សម្លេងស្ដង់ដារ និងមានគុណភាពេញលក្ខណៈជាភាពយន្ត និងមានឈុតឆាកភ័យរន្ធត់តាំងពីដើមរហូតដល់ចប់ គឺទាក់ចិត្តតែម្តង។

លោកឧកញ្ញ៉ាវ័យក្មេងរូបនេះ បានឲ្យដឹងទៀតថា នៅក្នុងឆ្នាំ២០២០ខាងមុខនេះ ផលិតកម្មរបស់លោក និងត្រៀមរៀបចំដើម្បីផលិតនៅរឿងថ្មីៗទៀតជាច្រើន ដើម្បីបំពេញតាមសេចក្ដីត្រូវការ របស់ប្រិយមិត្ត។ លោកបានបន្ថែមថា រឿងទាំងពីររបស់ផលិតកម្ម លោកផលិតកន្លងមកនេះ គ្រាន់តែជាការឆាប់ផ្ដើមដំបូងប៉ុណ្ណោះ៕
លោកឧកញ្ញ៉ាវ័យក្មេង ឡេង ណាវ៉ាត់ត្រា បានបន្ដថា លោកមានមហិច្ឆតាធំ ដោយចង់ផលិតរឿងជាច្រើនទៀតដើម្បីបង្ហាញពីគុណភាព និងស្នាដៃរបស់កូនខ្មែរ ដើម្បីយកទៅប្រកួតប្រជែងនៅលើទីផ្សារអន្ដរជាតិទៀតផង។
លោកឧកញ្ញ៉ាវ័យក្មេង ឡេង ណាវ៉ាត់ត្រា បានបញ្ជាក់ឲ្យដឹងថា រឿង «កុំងាកក្រោយ» នេះបានចំណាយថវិការអស់ប្រមាណជា ៦ ម៉ឺនទៅ ៨ម៉ឺនដុល្លារ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ