ព្រឹតិ្តការណ៍ថ្មីៗ

អាជ្ញាធរខណ្ឌសែនសុខដាក់កម្លាំង និងរថយន្តបូមស្តារប្រព័ន្ធលូ និងអណ្តូងលូតាមនៅបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី

7 ខែ មុន 18 តូ សុផល

ភ្នំពេញ៖ បន្ទាប់ពីក្រុមការងាររបស់រដ្ឋបាលខណ្ឌសែនសុខបានចុះពិនិត្យ និងណែនាំដល់ម្ចាស់ការដ្ឋានសំណង់អោយយកចិត្តទុកដាក់ និងធ្វើការស្តារ ជួសជុលអណ្តូងលូឡើងវិញនៅបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីចំណុចមុខការដ្ឋានក្រុមហ៊ុនប៊ូយ៉ុងកន្លងមក នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខបានចាត់មន្រ្តីការិយាល័យជំនាញចូលរួមជាមួយម្ចាស់ការដ្ឋានសំណង់ក្រុមហ៊ុនប៊ូយ៉ុង ធ្វើការដាក់កម្លាំង និងរថយន្តបូមស្តារអណ្តូងលូ ប្រព័ន្ធលូ និងជួសជុលអណ្តូលលូ និងដាក់គម្របថ្មីអោយបានល្អស្អាតដូចដើម ចំនួន ០៨អណ្តូងលូ ជួសជុលផ្លូវខូចស្រុតមួយកន្លែង ចំណុចមុខការដ្ឋាន ស្ថិតនៅបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ 

        ជាមួយនេះ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌបានអំពាវនាវដល់ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មនានា ចូលរួមជួយថែរក្សាទ្រព្យសម្បត្តិសាធារណៈ និងសមិទ្ធផលផ្សេងៗដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ និងខណ្ឌបានខិតខំកសាងឡើង ដើម្បីប្រើប្រាស់ជាប្រយោជន៌សាធារណៈ អោយបានគង់វង្សយូរអង្វែង ដើម្បីប្រទេសជាតិរបស់យើង ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ