ព្រឹតិ្តការណ៍ថ្មីៗ

តារាសម្តែងភេទទី៣ លោក វឌ្ឍនា ហៅ Mr Queen កំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យរុស្ស៊ី សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម មិនមើលរំលង

8 ខែ មុន 63 តូ សុផល

ភ្នំពេញ៖  សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បាននាំយកថវិកាមួយចំនួនជួយសម្រួលការព្យាបាលដល់ តារាសម្តែងភេទទី៣ លោក វឌ្ឍនា ហៅ Mr Queen នៅមន្ទីរពេទ្យរុស្ស៊ី។

សមាគមក៏បានសម្របសម្រួលដើម្បីបញ្ជូនមកព្យាបាលនៅមន្ទីរ ពេទ្យលោកសង្ឃ ក្រោមកិច្ចសហការពីសមាគម និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្ដេចតេជោ (TYDA) តែសាមីខ្លួនសុំបន្តសម្រាកនិងព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ីដោយប្រើប្រាស់លទ្ធភាពផ្ទាល់ខ្លួន។

សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម សូមគោរពថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបាន ជួយឧបត្ថម្ភដល់ «មូលនិធិសិល្បករចាស់ជរា» ជាពិសេសសូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានឧបត្ថម្ភថវិកា ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុងរយ:ពេល ៥ឆ្នាំ
– អ្នកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង និង
– អ្នកឧកញ៉ា ហុងពីវ អគ្គនាយក បុរីពិភពថ្មី
ដែលបានឧបត្ថម្ភថវិកាក្នុងមួយនាក់ ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុងរយ:ពេល ៥ឆ្នាំ ដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរា។
……………………………..
ភ្នំពេញ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ