ព្រឹតិ្តការណ៍ថ្មីៗ

យុវជនពីរនាក់ស្លាប់ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ

7 ខែ មុន 48 tnn_admin

បាត់ដំបង៖នៅវេលាម៉ោង១៩និង៣០ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង១លើករវាងម៉ូតូនិងម៉ូតូបណ្តាលអោយអ្នកបើកបរទាំងពីរនាក់ស្លាប់ក្នុងថ្លុកឈាម។

ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ 57A ចំណុចភូមិក្រពើកើត ឃុំ់ភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានអោយដឹងថា៖មុនពេលកើតហេតុមានយុវជនម្នាក់ឈ្មោះ ជឿន ពន្លឺ ភេទប្រុស អាយុ១៩ឆ្នាំ(ស្លាប់) ជិះម៉ូតូម៉ាកហុងដាឌ្រីម សឹរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1R-3686 ក្នុងទិសដៅពីជើងទៅត្បូងបុកម៉ូតូ១គ្រឿងទៀតក្នុងទិសដៅបញ្ច្រាស់ទិសគ្នាម៉ាកហុងដាឌ្រីមសេរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1AF-8329 បើកបរដោយឈ្មោះ តូ សារ៉ាក់វណ្ណៈ ភេទប្រុស អាយុ២១ឆ្នាំ (ស្លាប់) មានទីលំនៅ ក្នុងឃុំត្រែង ស្រុករតនៈមណ្ឌល។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានទៅធ្វើការវាស់វែងរួចប្រគល់សពទាំងពីរនាក់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតរៀងៗខ្លួន។

បច្ចុប្បន្នម៉ូតូទាំងពីរគ្រឿងត្រូវបានកម្លាំងនគរបាលស្រុកបាណន់យកទៅរក្សាទុកបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំភ្នំសំពៅ រងចាំការដោះស្រាយនៅពេលក្រោយ៕ ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ