ព្រឹតិ្តការណ៍ថ្មីៗ

បុរសម្នាក់ស្លាប់មួយរំពេច ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងគោយន្ត

7 ខែ មុន 92 tnn_admin

បាត់ដំបង៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងគោយន្តកន្ត្រៃនិងម៉ូតូបណ្តាលអោយជនរងគ្រោះម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៨ និង៤០នាទី ថ្ងៃទី១ ខែមករា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវលំមួយកន្លែងស្ថិតនៅក្នុងភូមិអង់ជើង ឃុំតាមុឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា៖មុនពេលកើតហេតុមានបុរសម្នាក់ឈ្មោះ នង វិបុលភេទប្រុស អាយុ៣៥ឆ្នាំ ជិះម៉ូតូម៉ាកយ៉ាម៉ាហា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BP-3688 ក្នុងទិសដៅពីលិចទៅកើត លុះទៅដល់កន្លែងកើតហេតុរ៉េចង្កូតបុកគោយន្តពេញទំហឹងក្នុងទិសដៅបញ្ច្រាស់គ្នាបោកក្បាលស្លាប់មួយរំពេច។

ក្រោយពេលកើតហេតុកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកថ្មគោលបានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការវាស់វែង រីឯតៃកុងគោយន្តកន្ត្រៃមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់។

បច្ចុប្បន្នសពជនរងគ្រោះសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណីចំណែកម៉ូតូនិងគោយន្តកម្លាំងជំនាញយកទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋានស្រុកខាងលើរងចាំការដោះស្រាយនៅពេលក្រោយ៕ ដោយ ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ