ព្រឹតិ្តការណ៍ថ្មីៗ

កាន់តំណែង មិនដល់មួយអាទិត្យផង បញ្ជាកម្លាំងអោយចុះ បង្ក្រាបទីតាំងល្បែងសុីសង បៀ អាប៉ោង

8 ខែ មុន 1513 តូ សុផល

ភ្នំពេញ ៖ ទីតាំងបើកបនល្បែងសុីសងមួយកន្លែង ជ្រកបំភាន់ ភ្នែក ក្នុងទីតាំងតារាងបាល់ទះ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យចុះទៅបង្ក្រាបឃាត់ខ្លួនម្ចាស់ទីតាំង រួមជាមួយអ្នកលេង៣នាក់ ដកហូតបានម៉ូតូ៧គ្រឿង រថយន្ត២គ្រឿង និងសម្ភារៈបម្រើក្នុងបនល្បែងមួយចំនួនទៀត កាលពីរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩នេះ នៅតារាងបាល់ទះ ផ្លូវលំខាងជើងផ្សារអង្គ ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងតារាងបាល់ទះខាងលើ បើកនាមឈ្មោះតែបើកទេ ធាតុពិតផ្នែងខាងក្រោយ បង្កប់ពេញដោយល្បែងសុីសង បៀ អាប៉ោង ល្បែងភ្នាល់អនឡាញផ្សេងៗ ច្រើនលើកច្រើនសារមកហើយ អាជ្ញាធរចុះទៅបង្ក្រាប ហាម តែនៅបន្តបើកលេង មិនដឹងអាងខ្នងខាងណា ទើបបានហ៊ានម្លឹងៗ ស្រែកហ៊ោកញ្ជ្រៀវ អឺងកង បានសមត្ថកិច្ចចុះទៅបង្ក្រាបជាការប្រសើរហើយ ដុសក្អែលមេបនចេញម្តង ។

តាមសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីមានពលរដ្ឋរាយការណ៍ ជុំវិញទីតាំងបើកបនល្បែងសុីសង ក្នុងមូលដ្ឋាន កម្លាំងនគរបាលខណ្ឌពោធិសែនជ័យ ដឹកនាំដោយលោក ជា សុវណ្ណ អធិការរងខណ្ឌពោធិសែនជ័យ ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ សហការចុះបង្ក្រាប ចាប់ឃាត់ខ្លួនបាន៣នាក់ ម្ចាស់ទីតាំងទីតាំង២នាក់ប្តីប្រពន្ធ និងអ្នកលេងម្នាក់ ក្រៅពីនោះអ្នកញៀនល្បែងរត់បាតជើងសព្រាត ដកហូតបានម៉ូតូចំនួន៧គ្រឿង រថយន្ត២គ្រឿង មេអាប៉ោង បៀ សម្ភារៈមួយចំនួនទៀត រួចនាំយកទៅសាកសួរនៅផ្នែកជំនាញខណ្ឌ ដើម្បីអនុវត្តិបន្តតាមនីតិវិធី ៕

ពលរដ្ឋសម្តែងការគាំទ្រពេញទំហឹងចំពោះការបង្ក្រាបបនល្បែងដុះស្លែមួយកន្លែងនេះ ហើយក៍សង្ឃឹមថា លោកអធិការខណ្ឌថ្មី នឹងបន្តចុះបង្ក្រាបទៀត ព្រោះនៅមានច្រើនកន្លែងទៀត ជាពិសេស ក្បែរៗ អធិការដ្ឋានខណ្ឌតែម្តង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ