ព្រឹតិ្តការណ៍ថ្មីៗ

សម្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ២នាក់ ពីរបទជួញដូរ និងប្រើប្រាស់ថ្នាំញៀន

6 ខែ មុន 42 តូ សុផល

បាត់ដំបង៖កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបងឃាត់ខ្លួនជនសង្ស័យប្រុស ស្រី ពីរនាក់ពីបទជួញដូរសាធាតុញៀនតាមភាពជាក់ស្តែង។

ប្រតិបត្តិការបង្ក្រាបនេះកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យឈ្មោះកែន សុគន្ធ (ហៅពុយ) ភេទប្រុស អាយុ៣៦ឆ្នាំ នៅចំណុចភូមិកាប់គោ សង្កាត់អូចារ ក្រុងបាត់ដំបងកាលពីវេលាម៉ោង១២ ខែមករា ឆ្នាំ២០២០។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ថ្នាំញៀន ប្រភេទម៉ាទឹកកកចំនួន៧កញ្ចប់ ទម្ងន់២៦,២២ក្រាម ទូរស័ព្ទដៃចាស់១គ្រឿង និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ដោយមានការសម្របសម្របសម្រួលពីលោក នួន សាន ព្រះរាជអាជ្ញា ខេត្តបាត់ដំបង នៅវេលាម៉ោង១៣និង០០នាទី ថ្ងៃដដែលកម្លាំងនគរបាលប្រឆាំងគ្រឿងតាមស្រាវជ្រាវនិងឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀតឈ្មោះរឿន ឌីណា ភេទស្រី អាយុ២៦ឆ្នាំ មានទីលំនៅក្នុងភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។

សមត្ថកិច្ចដកហូតបានវត្ថុតាងពីជនសង្ស័យរួមមាន៖ថ្នាំញៀន ប្រភេទម៉ាទឹកកក ១កញ្ចប់ធំ ទម្ងន់៥០,៩៣ក្រាមនិង ទូរស័ព្ទដៃ១គ្រឿង សរុបថ្នាំញៀនមានចំនួន៨កញ្ចប់ ទម្ងន់៧៧,១៥ក្រាម។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ