ព្រឹតិ្តការណ៍ថ្មីៗ

រថភ្លើងកិនយុវជនម្នាក់ស្លាប់ យ៉ាងអាណោចអាធ័ម

8 ខែ មុន 70 tnn_admin

បាត់ដំបង៖ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលពេញភូមិទួលតាឯកបន្ទាប់ពីបានប្រទះឃើញសពយុវជនម្នាក់ស្លាប់នៅលើផ្លូវរថភ្លើងដាច់ជើងស្តាំ និងស្នាមប្រឡាក់ប្រេងម៉ាសុីនដូចខ្មោចសត្វ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា៖ជនរងគ្រោះបាត់ខ្លួនកាលពីវេលាម៉ោង៩យប់ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ បន្ទប់ពីជនរងគ្រោះផឹកស្រាអស់២កំប៉ុង។

នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៤ទៀបភ្លឺទើបសមត្ថកិច្ចទទួលបានដំណឹងថាមានជនរងគ្រោះម្នាក់ ឈ្មោះអ៊ុន សុគន្ធា ភេទប្រុស អាយុ៣១ឆ្នាំ( ស្លាប់)ដោយរថភ្លើងកិន។

ករណីនេះបានកើតឡើងនៅលើផ្លូវរថភ្លើងស្ថិតក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងបានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើកោសល្យវិច្ច័យ(សព)ជនរងគ្រោះខាងលើរួចសន្និដ្ឋានថាករណីនេះគឺជាគ្រោះថ្នាក់ចរាចរណ៍ពុំមែនជាករណីឃាតកម្មឡើយដូចការលើកឡើងពីសំណាក់ក្រុមគ្រួសារឡើយ។

បច្ចុប្បន្នកម្លាំងជំនាញបានគល់សពជនរងគ្រោះអោយក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ