ព្រឹតិ្តការណ៍ថ្មីៗ

រលំអាគារសម្លាប់មនុស្សជាច្រើននាក់ នៅខេត្តព្រះសីហនុ និង កែប ខេត្តបន្ទាយមានជ័យទើប….!

7 ខែ មុន 212 tnn_admin

ខេត្តបន្ទាយមានជ័យ៖ ក្រោយឧបទ្ទវហេតុ បាក់រលំអគារ នៅខេត្តព្រះសីហនុ និង ខេត្តកែប បណ្តាលអោយមនុស្សស្លាប់ និងរបួសជាច្រើននាក់កាលពីថ្មីៗនេះ អាជ្ញាធរខេត្តបន្ទាយមានជ័យ ផ្តើមយកចិត្តទុកដាក់លើសាងសង់សំណងអគារផ្សេងៗ ជាក់ស្តែងនៅថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២០ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បានចុះពិនិត្យការដ្ឋានសំណង់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លើផ្នែកបច្ចេកទេស និងផ្នែកច្បាប់ ដើម្បីការពារនូវអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ធានាសុវត្ថិភាព និងគុណភាពសំណង់ មន្ទីរបានការផ្អាកការសាងសង់ជាបណ្តោះអាសន្ន ចំពោះការដ្ឋានដូចខាងក្រោម៖

១. ការសាងសង់ពុំមានលិខិតអនុញ្ញាតសាងសង់ និងលិខិតអនុញ្ញាតបើកការដ្ឋាន
២. ការដ្ឋានសាងសង់ដែលពុំមានគម្រោងប្លង់ (ស្ថាបត្យកម្ម, គ្រឿងផ្គុំសំណង់, មេការនិកទឹកនិងភ្លើង) និងរបាយការណ៍ពិសោធន៍ដី
៣. អ្នកជំនាញក្នុងវិស័យសំណង់ ឬអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់ ឬក្រុមហ៊ុនប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់ ពុំទាន់មាន អាជ្ញាបណ្ណត្រឹមត្រូវ និងពុំមានអ្នកគ្រប់គ្រងការដ្ឋានសំណង់។
ម្ចាស់សំណង់អាចទទួលបានការអនុញ្ញាតឲ្យបើកការដ្ឋានឡើងវិញ លុះត្រាតែបានអនុវត្តការណែនាំដូចខាងក្រោម៖
ក- ម្ចាស់សំណង់ត្រូវ បំពេញនូវចំណុចខ្វះខាត ផ្នែកបច្ចេកទេស និងច្បាប់ដូចបានបញ្ជាក់ខាងលើជាមុនសិន។
ខ- ម្ចាស់សំណង់ត្រូវរកអ្នកត្រួតពិនិត្យនិងបញ្ជាក់ ឬក្រុមហ៊ុនត្រួតពិនិត្យនិងបញ្ជាក់ ដែលមានអាជ្ញាបណ្ណ មកធ្វើការ ពិនិត្យ វិភាគ គណនា បញ្ជាក់ ដើម្បីធានាសុវត្ថិភាពសំណង់ ។

មន្ទីរបន្តធ្វើការចុះពិនិត្យលើផ្នែកបច្ចេកទេស និងផ្នែកច្បាប់ ជាបន្តបន្ទាប់នៅគ្រប់ក្រុង ស្រុក ហេតុនេះម្ចាស់សំណង់ទាំងឡាយណា ដែលសង់គ្មានច្បាប់អនុញ្ញាតត្រូវប្រញាប់សុំលិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតបើកការដ្ឋាន និងរកក្រុមជាង ឬក្រុមហ៊ុនដែលមានអាជ្ញាបណ្ណ ព្រមទាំងរកវិស្វករប្រចាំការដ្ឋានផង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ