ព្រឹតិ្តការណ៍ថ្មីៗ

មើលតែមុខទៅ! ជំនាញ ឆក់កាបូប តែភ្លាត់ស្នៀត ខ្នោះបាត់!

7 ខែ មុន 47 tnn_admin

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ប្រាប់អោយដឹងថា កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ ២០២០ វេលាម៉ោងប្រហែល ០៥ និង ៣០ នាទីកម្លាំងជំនាញរបស់ការិយាល័យបានឃាត់ខ្លួនជនសង្ស័យក្នុងបទល្មើសជាក់ស្តែងចំនួន ២នាក់ នៅចំណុចម្តុំកន្លែងកោសដូង ផ្លូវលេខ២៣០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ និងចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពក្នុងបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប យួរដៃ ពណ៌ ស្លែ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលក់ផ្កា ផ្លូវលេខ ១៨២ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ ២០២០ វេលាម៉ោងប្រហែល ០៥ និង ៣០ នាទី បញ្ជូនមកការិយាល័យចាត់ការតាមនីតិវិធីមានឈ្មោះ៖

១-ឈ្មោះ ទៀង រតនៈបញ្ញាសិទ្ធ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ៣៧១ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

២-ឈ្មោះ ចាយ តៃវ៉ាន់ ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សវិទ្យាល័យបឹងកេងកង ស្នាក់នៅផ្ទះលេខ១៥Z ផ្លូវលេខ១៨៧ សង្កាត់ទមនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក
ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ឆ្នាំផលិត ២០២០ លេខតួ លេខម៉ាស៊ីន ៥៦៤០៧៣១ ពាក់ស្លាកលេខភ្នំពេញ១IB១០៧៤។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ខាងលើ ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ