ព្រឹតិ្តការណ៍ថ្មីៗ

កម្មករសំណង់ រងរបួស២៤នាក់ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ ទទួលបានការយកចិត្តទុកដាក់ពី ឯកឧត្តម គួច ចំរើន

6 ខែ មុន 17 tnn_admin

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃចន្ទ ៤រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញចុះសួរសុខទុក្ខ បងប្អូនកម្មករសំណង់ ដែលរងរបួសចំនួន២៤នាក់ ស្រី៧នាក់ ក្នុងនោះ៣នាក់រងរបួសធ្ងន់ ប្រុស២នាក់ ស្រី១នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ និងកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាព សង្កាត់លេខ១ ក្រុងព្រះសីហនុ ក្នុងនោះក៏មានការចូលរួមពីកាកបាទក្រហមខេត្ត លោកអភិបាលក្រុងព្រះសីហនុ និងទាំងមន្ទីរជំនាញពាក់ព័ន្ធផងដែរ ។

ឯកឧត្តម គួច ចំរើន តំណាងឱ្យប្រធានកាកបាទក្រហមខេត្តព្រះសីហនុ ឯកឧត្តមពិតជាសោកស្តាយណាស់ ដែលមានដឹងថាបងប្អូនទទួលរងគ្រោះចំពោះគ្រោះថ្នាក់ពីព្រឹកមិញនេះ សុខទុក្ខបងប្អូនក៏ជាសុខទុក្ខរបស់ឯកឧត្តមផងដែរ ឯកឧត្តមក៏បានស្នើឱ្យក្រុមគ្រូពេទ្យនៅទីនោះ ត្រូវយកចិត្តទុកដាក់ ជាពិសេសកម្មករដែលប៉ះពាល់ក្បាល ត្រូវតែពិនិត្យឱ្យបានម៉ត់ចត់ កុំមានការធ្វេសប្រហែសឡើយ ត្រូវតាមដានពិនិត្យរហូតបានជាសះស្បើយ ទើបឱ្យវិលត្រឡប់ទៅគេហដ្ឋាន និងធ្វើការងារបន្តទៀត ។

ជាចុងក្រោយ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ បានឧបត្ថម្ភថវិការមួយចំនួនជូនដល់បងប្អូនដែលរងគ្រោះថ្នាក់ចរាចណ៍ ចំនួន២៤នាក់ ក្នុងនោះក៏មានការចូលរួមពីកាកបាទក្រហមខេត្ត និងសមាគមន៍នារីខេត្តផងដែរ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ