ព្រឹតិ្តការណ៍ថ្មីៗ

ចាំយូរឆ្នាំណាស់ហើយ ចៅអើយ ទំរាំធ្វើបាន!

7 ខែ មុន 415 tnn_admin

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ​ ១៣រោច​ ខែបុស្ស​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី១៣​ ខែមករា​ ឆ្នាំ២០២​០​ នេះ

រដ្ឋបាលខណ្ឌកំបូល​ បានដឹកនាំក្រុមការងារយុវជន​សង្កាត់​ ខណ្ឌ​ សហការ​ជាមួយមន្ត្រីនគរបាលផ្នែកស្ថិតិ​ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល​មន្ត្រីនគរបាលប៉ុស្តិ៍​រដ្ឋបាលឪឡោក​ បានចុះធ្វេីសៀវភៅស្នាក់ថ្មី​ (ក២)​ ជូនប្រជាពលរដ្ឋភូមិត្រពាំងអារ័ក្ស​ និងភូមិជ័យជំនៈ​ សង្កាត់ឪឡោក​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ​ ដែលឯកសារទាំងនេះ​ គឺជាឯកសារចាំបាច់​សម្រាប់បំពេញតម្រូវការប្រេីប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ​របស់បងប្អូនប្រជាពលរដ្ឋ​ ។

ការងារនេះ​ នឹងបន្តធ្វេីជូនបងប្អូនប្រជាពលរដ្ឋតាមបណ្តាសង្កាត់ផ្សេងៗទៀត​ ក្នុងខណ្ឌកំបូល​រហូតបានគ្រប់ក្រុមគ្រួសារ​ ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ