ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៤នាក់ និងថ្នាំញៀនមួយចំនួនធំ

8 ខែ មុន 70 tnn_admin

បាត់ដំបង៖ កម្លាំងនគរបាលខេត្តនិងក្រុងបាត់ដំបងតាមប្រម៉ាញ់និងឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់រួមទាំងថ្នាំញៀនជាច្រើនខណះពួកគេកំពុងដឹកជញ្ជូនតាមរថយន្ត។

ប្រតិបត្តិការបង្ក្រាបករណីនេះអនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបងនិងលោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរង ផែនប្រឆាំងបទល្មើសគ្រឿងញៀនរួមកម្លាំងជាមួយអធិការក្រុងបាត់ដំបង បានប្រើប្រាស់អាវុធខ្លីបាញ់ចំនួន២គ្រាប់ដើម្បីឃាត់រថយន្តដែលសង្ស័យថាមានដឹកជញ្ជូនគ្រឿងញៀនកាលពីវេលាម៉ោង៤និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ចំណុចរង្វង់មូលនាងគង្ហីង ស្ថិតក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង។

ជនសង្ស័យទាំងអស់មានឈ្មោះ៖១-អ៊ាង ហាក់ឡេង ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង ២-ឈ្មោះ នឿន វណ្ណៈ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅឃុំជ្រៃ ស្រុកថ្មគោល ៣-ឈ្មោះ ហៀង សុីវន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅក្នុងសង្កាត់អូរចារ ៤-ឈ្មោះ ហោ ឧត្ដម ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅក្នុងសង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានពីជនសង្ស័យរួមមាន៖១-ម៉ាទឹកកក ១២ថង់ ទម្ងន់៥.៨២៨,២៩ក្រាម ២-ថ្នាំញៀនប្រភេទ KETAMINE ៤ថង់ ទម្ងន់៤,០១ក្រាម ៣-ថ្នាំញៀនប្រភេទអុិចស្តាសុី (MDMA)ទម្ងន់០,១៤ក្រាម ៤-យ៉ាម៉ា(WY)ទម្ងន់០,៤១ក្រាម រថយន្តពីរគ្រឿង ទូរស័ព្ទដៃ២គ្រឿងនិងម៉ូតូ១គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើត្រូវបានកម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕ដោយ ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ