ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម ហ៊ុន ម៉ាណែត ៖ សង្គ្រាមបានបញ្ចប់ជាយូរមកហើយ ប៉ុន្តែលោកតាលោកយាយនៅតែចងចាំច្បាស់ណាស់អំពីផលវិបាកនៃសង្គ្រាម

5 ខែ មុន 38 តូ សុផល

ខេត្តកំពង់ចាម៖  ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន  ញ្ជើញ ជាអធីបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រាលគ្រួសក្រហម ខ្សែ ប្រវែង .. ក្នុងឃុំត្រពាំងគរស្រុកជើងព្រៃ  កាលពី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ បានថ្លែងថា  សង្គ្រាមបានបញ្ចប់ជាយូរមកហើយ ប៉ុន្តែលោកតាលោកយាយនៅតែចងចាំច្បាស់ណាស់អំពីផលវិបាកនៃសង្គ្រាមដោយសារលោកតាលោកយាយធ្លាប់បានឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាមផ្ទាល់។ បទពិសោធន៍នេះ អាចឱ្យយើងចាប់អារម្មណ៍អំពីតម្លៃនៃសន្តិភាព។ សន្តិភាពថ្ងៃនេះ ជាសន្តិភាពរួមរបស់ប្រជាជាតិខ្មែរទាំងមូល។ យើងមិនអាចមើលឃើញការខ្វះខាត និងបញ្ហាតូចតាចមួយចំនួន ហើយភ្លេចគុណតម្លៃនៃសន្តិភាព ដែលជាអាយុជីវិតរបស់យើងនោះឡើយ។ លោកយាយលោកតា បងប្អូនប្រជាពលរដ្ឋ ដែលមានជីវិតរស់រួចផុតពីសង្គ្រាម សុទ្ធតែជាអ្នកមានបុណ្យ។ បុណ្យដែលផ្តល់ដោយពី ០៧ មករា ១៩៧៩ ដែលជាថ្ងៃប្រវត្តិសាស្ត្រ ជាថ្ងៃនៃការរស់រានមានជីវិតឡើងវិញជាក់ស្តែង ហើយបុណ្យនេះ បានធ្លាក់បន្តទៅឱ្យកូនចៅប្រជាជនយើងបន្តទៀតផងដែរ។

ឯកឧត្តម ហ៊ុន ម៉ាណែត ជាង ៦០ ឆ្នាំ នៃការវិត្តន៍នៃដំណើរការកសាងផ្លូវនេះ ដូចគ្នានឹងដំណើរវិវត្តន៍របស់ប្រទេសជាតិយើងផងដែរ គឺចាប់តាំងពីឆ្នាំ ១៩៥៣ យើងទទួលបានឯករាជ្យពីបារាំងក្រោមព្រះរាជបូនីយកិច្ចរបស់ព្រះបរមរតនកោដ្ឋ។ ចាប់ពីពេលនោះ យើងទទួលបានសិទ្ធិអំណាចអធិបតេយ្យ ប្រជាពលរដ្ឋយើងចាប់ផ្តើមរួបរួមកសាងប្រទេស ប៉ុន្តែជាអកុសល អ្វីៗត្រូវអាក់ខានដោយសារភ្លើងសង្គ្រាម និងការបំផ្លិចបំផ្លាញនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ក្រោយថ្ងៃ ០៧ មករា ១៩៧៩ ដៃម្ខាងយើងបានចាប់ផ្តើមកសាងជាតិឡើងវិញពីគំនរផេះផង់ ហើយដៃម្ចាងទៀតត្រូវការពារទប់ស្កាត់ការវិលមកវិលមកវិញនៃពួកខ្មែរក្រហម។ ប៉ុន្តែឥឡូវ ដោយសារកត្តាអំណោយផលនៃសុខសន្តិភាព យើងមានលទ្ធភាពច្រើន ក្នុងការបន្តកសាង និងបន្តដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋ ដូចគ្នានឹងអ្វីដែលប្រទេសធំតូចនៅក្នុងពិភពលោកកំពុងធ្វើផងដែរពីព្រោះនៅក្នុងដំណើរនៃការអភិវឌ្ឍប្រទេស អ្វីៗក៏មិនអាចគ្រប់គ្រាន់ដែរ។ អ្វីដែលសំខាន់ គឺយើងបានរស់ យើងមានជីវិត និងអាចបន្តដំណើរទៅមុខឥតថយក្រោយ។

ឯកឧត្តម ហ៊ុន ម៉ាណែត សូមអរគុណផងដែរចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានជឿទុកចិត្តលើការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងបានគាំទ្រជានិច្ចឱ្យសម្តេចមានឱកាសដឹកនាំប្រទេសជាតិបន្តទៅមុខទៀត។ អារម្មណ៍ខ្វល់ខ្វាយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី គឺតែងតែនៅដក់ជាប់ជាមួយនឹងទឹកដី ជាមួយនឹងប្រជាជន និងតែងបានខិតខំបម្រើប្រប្រជាជនខ្មែរទាំងអស់ធ្វើយ៉ាងណារក្សាសន្តិភាពកុំឱ្យប្រជាជនវេទនាសារជាថ្មីដោយសារសង្គ្រាម, ខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធសាលារៀន ផ្លូវថ្នល់ ទឹក ភ្លើង, ខិតខំទាក់ទាញវិនិយោគមកបង្កើតរោងចក្របង្កើតការងារ និងបង្កើនឱកាសនានាគ្រប់បែបយ៉ាងឱ្យដល់ប្រជាពលរដ្ឋទាំងអស់គ្នា។

សូមក្មួយៗសិស្សានុសិស្សត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ប្រលងឱ្យជាប់ ដើម្បីអនាគតរបស់ក្មួយៗទាំងអស់គ្នា និងអនាគតវែងឆ្ងាយរបស់ប្រទេសជាតិយើង ហើយត្រូវចៀសវាងការប្រព្រឹត្តអំពើខុសឆ្គងផ្សេងៗ និងត្រូវកសាងអំពើល្អជួយដល់សង្គមឱ្យបានច្រើន។

ជាមួយគ្នានោះដែរ ឯកឧត្តម សូមអបអរសាទរចំពោះសមិទ្ធិផលផ្លូវ ០១ ខ្សែ ប្រវែង .. នៅក្នុងឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលជាផ្លូវមានប្រវត្តិដ៏យូរលង់ជិត ០១សតវត្សរ៍មកហើយ ដោយបច្ចុប្បន្នត្រូវបានក្រាលគ្រួសក្រហមពង្រីកឱ្យបានទូលាយងាយស្រួលធ្វើដំណើរ ក្រោមការរួបរួម និងគាំទ្ររបស់ប្រជាពលរដ្ឋ, អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់, ក្រុមការងារ, និងសប្បុរសជន ជាពិសេស ក្រុមយុវជនក្រុម៨ ដែលចូលរួមទាំងកម្លាំងកាយចិត្ត និងធនធានថវិកានៅក្នុង ការកសាងនេះ។ វិញ្ញានក្ខន្ធរបស់អ្នកកសាងជំនាន់មុន ប្រាកដជារីករាយនៅពេលឃើញកូនចៅជំនាន់ក្រោយបន្តកសាងពង្រីកបបន្ថែមកាន់តែសំបូរសប្បាយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ