ព្រឹតិ្តការណ៍ថ្មីៗ

អូនយំរឿងអ្វី? តាមចាប់ដល់ក្នុងបន្ទប់ជួល…!

7 ខែ មុន 1576 tnn_admin

ភ្នំពេញ ៖ ជនសង្ស័យចំនួន៤នាក់ ស្រីម្នាក់ ត្រូវ ប៉ូលិស ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួន និង ដកហូតបានថ្នាំញៀនចំនួន៥៧កញ្ចប់  ម៉ូតូ៣គ្រឿង សម្ភារៈពាក់ព័ន្ធមួយចំនួន កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នៅបន្ទប់ជួលលេខ៣ ផ្លូវលំ ភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ។

ប្រតិត្តការខាងលើ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ត្រី ភួង បូណា អធិការរងខណ្ឌពោធិ៍សែនជ័យ ទទួលបន្ទុកផ្នែកគ្រឿងញៀន កម្លាំងជំនាញ ក្រោយពីសហការល្អជាមួយបងប្អូនប្រជាពលរដ្ឋ ស្រាវជ្រាវ ឈានដល់បង្ក្រាប ចាប់ឃាត់ខ្លួនជនសង្ស័យបាន៤នាក់ ។

ជនសង្ស័យទី១ ឈ្មោះ ចាន់ រិទ្ធី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ លាងម៉ូតូ ស្នាក់នៅ ផ្ទះជួល ភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិត្នោត ឃុំត្នោត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។

ទី២ ឈ្មោ៖ ភឿន ទូច ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ កម្មករសំណង់ ជាម្ចាស់បន្ទប់ ស្នាក់នៅកន្លែងខាងលើ មានស្រុកកំណើត ស្រុក រលៀប្អៀរ ខេត្តកំពង់ឆ្នាំង ។

ទី៣ ឈ្មោះ រឿន ថាវី ភេទស្រី អាយុ២៩ឆ្នាំ មុខរបរ កម្មកររោងចក្រ ជាប្រពន្ធម្ចាស់បន្ទប់ ស្នាក់នៅបន្ទប់ខាងលើ មានស្រុកកំណើត ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ទី៤ ឈ្មោះ កង សុភ័ក្រ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិស្វាយយ៉ា ឃុំស្វាយជ្រុំ ស្រុក ស្វាយជ្រុំ ខេត្ត ស្វាយរៀង ជាម្ចាស់ថ្នាំញៀន ។

ប្រតិបត្តិការខាងលើ សមត្ថកិច្ចដកហូតបាន ថ្នាំញៀនចំនួន៥៧កញ្ចប់ ជញ្ជីងថ្លឹងថ្នាំ២ ម៉ូតូ៣គ្រឿង ឧបករណ៍ជក់ និងសម្ភារៈមួយចំនួនទៀត រួចនាំខ្លួនទៅសាកសួរនៅផ្នែកជំនាញខណ្ឌពោធិសែនជ័យ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ