ព្រឹតិ្តការណ៍ថ្មីៗ

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវការយកចិត្តទុកដាក់និងជួយសម្រាលទុក្ខលំបាក ដល់សមាជិកក្រោមឱវាទ ជាប់ជាប្រចាំ!

7 ខែ មុន 74 តូ សុផល

ភ្នំពេញ៖  វិន័យ សណ្តាប់ធ្នាប់ ក្រមសីលធម៌ សុជីវធម៌ គុណធម៌ គោរពច្បាប់ គោរពសិទ្ធិមនុស្ស

ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ គឺជាការប្តេជ្ញារបស់កងកម្លាំង អាវុធហត្ថរាជធានីភ្នំពេញ ដែលអនុវត្តតាមគំរូដឹកនាំ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ដើម្បីជាការលើកទឹកចិត្ត និង ឆ្លើយតបទៅនឹងការប្តូរផ្តាច់បំពេញការងារអស់ពីកម្លាំងកាយចិត្ត របស់កងកម្លាំង ជានិច្ចកាល លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងបានយកចិត្តទុកដាក់លើការងារអប់រំចិត្តសាស្ត្រ ដោះស្រាយគោលនយោបាយ ជួយសម្រាល ទុក្ខលំបាក របស់សាមីខ្លួន ក៏ដូចជាក្រុមគ្រួសាររបស់ពួកគាត់ តាមលទ្ធភាព និង ស្ថានភាពជាក់ស្តែង ជាបន្តបន្ទាប់រហូតមក ។

ជាថ្មីម្តងទៀត នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចាត់ក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកនូវអំណោយមួយចំនួនរួមមាន៖ ថវិកា ២លានរៀល, ភេសជ្ជៈ 04 កេះ, ទឹកសុទ្ធ 04 កេះ, ផ្លែឈើ២ កន្ត្រក ទៅប្រគល់ជូនលោក អនុសេនីយ៍ឯក ជា ច័ន្ទឡា ជំនួយការ ការិយាល័យហ្វឹកហ្វឺន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានជម្ងឺ ចូលសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ