ព្រឹតិ្តការណ៍ថ្មីៗ

មន្រ្តីឧទ្យានុរក្ស ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណី បរបាញ់សត្វស្វាកន្ទុយស បញ្ជូនទៅតុលាការ

7 ខែ មុន 127 តូ សុផល

ខេត្តមណ្ឌលគិរី ៖  ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ សម្រេចឃុំខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីបរបាញ់សត្វស្វាកន្ទុយស ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៣ តាមបញ្ញត្តិនៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ និងបទកាន់កាប់អាវុធដោយខុសច្បាប់ តាមមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ។

ជនត្រូវចោទឈ្មោះ លី ឯក ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នរស់នៅភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ត្រូវបានមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា ចាប់ឃាត់ខ្លួនបានជាមួយវត្ថុតាងជាក់ស្ដែង ខណៈជននេះបានបាញ់សត្វស្វាកន្ទុយស១ក្បាល(ងាប់) រួចដឹកតាមម៉ូតូ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ នៅត្រង់ចំណុចភ្នំស្រឡៅ ឋិតក្នុងភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃកែវសីមា។

បច្ចុប្បន្នសំណាកសត្វស្វាកន្ទុយសត្រូវបានដុតកម្ទេច រីឯវត្ថុតាងជាក់ស្ដែង(ម៉ូតូ១គ្រឿងនិងអាវុធ១ដើម)ត្រូវបានរក្សាទុកបណ្ដោះអាសន្ននៅស្នាក់ការដែនជម្រកសត្វព្រៃកែវសីមា ចំណែកជនត្រូវចោទត្រូវបានឃុំខ្លួនដាក់ពន្ធនាគារ៕ ចិន្តា

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ