ព្រឹតិ្តការណ៍ថ្មីៗ

មាន់កំពុងតែវ៉ៃល្អផង! សមត្ថកិច្ច ទៅរំខាន រត់ផ្អើលពេញព្រៃ

7 ខែ មុន 50 tnn_admin

បាត់ដំបង៖ ទីតាំងជល់មាន់មួយកន្លែងក្នុងស្រុកភ្នំព្រឹកត្រូវបានសមត្ថកិច្ចចុះបង្ក្រាបនិងឃាត់ខ្លួនបានមនុស្សចំនួន៥នាក់ក្នុងចំណោមអ្នកភ្នាល់មាន់ជាច្រើននាក់កំពុងស្រែកហោសប្បាយភ្លេចខ្លួន។ប្រតិបត្តការបង្ក្រាបនេះ ដោយមានកម្លាំង នៃអធិការដ្ឋានស្រុកភ្នំព្រឹក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំបារាំងធ្លាក់ នៅចំណុចភូមិទួលខ្វាវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីវេលាម៉ោង១៤និង៤០នាទី ថ្ងៃទី២ ខែគុម្ភះ ឆ្នាំ២០២០។

ក្រុមអ្នកញៀនល្បែងបញ្ជល់ដែលសមត្ថកិច្ចនគរបាលស្រុកខាងលើឃាត់ខ្លួនបានមានឈ្មោះ៖

១-សុឹង យុង ភេទប្រុស អាយុ៤៥ឆ្នាំ ២-ឈ្មោះ ញឿន ខេង ភេទប្រុស អាយុ៣០ឆ្នាំ ៣-ឈ្មោះ សាន ត្រាវ ភេទប្រុស អាយុ៤២ឆ្នាំ ៤-ឈ្មោះ ឡុញ រុទ្វី ភេទប្រុស អាយុ៣២ឆ្នាំ ៥-ឈ្មោះ ឡុង សារឹម ភេទប្រុស អាយុ៣៧ឆ្នាំ ទាំង៥នាក់នេះមានលំនៅដ្ឋាននៅស្រុកភ្នំព្រឹក។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖មាន់ជល់២ក្បាល ម៉ូតូ១០គ្រឿង ជញ្ជីងថ្លឹងមាន់១ និងសង្វៀនសម្រាប់ជល់មាន់ចំនួន២។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា៖មនុស្សដែលទាំង៥នាក់ដែលត្រូវឃាត់ខ្លួននោះគឺសមត្ថកិច្ចយកមកណែនាំ អប់រំនិងធ្វើកិច្ចសន្យាបញ្ឍប់ល្បែងភ្នាល់មាន់នេះបន្តទៀត រួចហើយអនុញ្ញាតអោយវិលត្រឡប់ទៅគេហដ្ឋានវិញ៕ ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ