ព្រឹតិ្តការណ៍ថ្មីៗ

រត់ចោល ឡាន ម៉ូតូ រ៉ឺម៉កកង៣ ជិត៤០គ្រឿង ខណៈកំពុងហ៊ោសប្បាយ ស្រាប់តែ…!

7 ខែ មុន 384 tnn_admin

ភ្នំពេញ៖ សង្វៀនជល់មាន់ បាញ់អាប៉ោង លួចលាក់មួយកន្លែង ស្ថិតនៅភូមិ ច្រេស សង្កាត់គោកឃ្លាង ត្រូវបានគណបញ្ជាការ ឯកភាពខណ្ឌសែនសុខ ចុះបង្ក្រាប ហើយឃាត់ខ្លួន អ្នកញៀនល្បែងបក្សីកីឡាចំនួន១២នាក់ និងដកហូតមាន់ចំនួន១០ក្បាល ម៉ូតូចំនួន២៩គ្រឿង រថយន្ត៣គ្រឿង ម៉ូតូកង់បីចំនួន៣គ្រឿងកៅអី និងទ្រុងព្រមទាំងសម្ភារះមួយចំនួនទៀត។

ការបង្ក្រាបល្បែងស៊ីសងនេះ ធ្វើឡើង កាលពីវេលា ម៉ោងប្រមាណ៣និង៣០នាទីរសៀលថ្ងៃទី០៣ ខែ កុម្ភះឆ្នាំ ២០២០   ដោយមានការសម្របសម្រួលពីលោក ខាំសុផារី ព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

ទីតាំងសង្វៀនជល់មាន់នេះត្រូវបានគេដឹងថា ទើបតែបើកដំណើរការបានប្រមាណបានតែ២ថ្ងៃប៉ុណ្ណោះ ហើយ ក៍ត្រូវបាន គណះបញ្ជាការខណ្ឌសែនសុខ ចុះបង្ក្រាបតែម្តង ។

តាមពត៌មានអោយដឹងថា នៅមុនពេលបង្រ្កាប គេឃើញក្រុមអ្នកញៀនល្បែង បាននាំគ្នា ពពាក់ពពួន លេងភ្នាល់ ហោរកញ្ជ្រៀវនៅក្នុងដីឡូតិ៍មួយកន្លែងនោះ ហើយ ត្រូវបានកម្លាំងសមត្ថកិច្ចចុះទៅបង្ក្រាបដោយក្រុមអ្នកញៀនមាន់បាននាំគ្នា រត់ប្រសាចចោលម៉ូតូ។

តាមកងរាជអាវុធហត្ថ ខណ្ឌសែនសុខ បានអោយដឹងថា  ក្រុមអ្នកភ្នាល់មាន់ចំនួន១២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅក្នុងប្រតិបត្តិបត្តិការនេះ ព្រមទាំងដកហូតបានម៉ូតូចំនួន២៩គ្រឿង មាន់ចំនួន១០ក្បាល  រថយន្ត ៣គ្រឿង  ម៉ូតូកង់បី៣គ្រឿង និង កៅអី ទ្រុងមួយចំនួន។

អ្នកញៀនល្បែង និង វត្ថុតាងត្រូវបានបញ្ជូនទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខ សាកសួរក្រោយមកបញ្ជូនទៅកាន់ទីបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ទាំងយប់ដើម្បីចាត់ការតាមច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ