ព្រឹតិ្តការណ៍ថ្មីៗ

ឧត្តមសេនីយ៍ត្រី សំ តុលា ដឹកនាំកិច្ចប្រជុំជួរបញ្ជាការរង ធ្វើការត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច

7 ខែ មុន 33 tnn_admin

កណ្តាល៖ នៅថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាលបានដឹកនាំកិច្ចប្រជុំជួរបញ្ជាការរង ធ្វើការត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងលទ្ធផលការងារ កងរាជអាវុធហត្ថខែមករា និងផ្សព្វផ្សាយ ទិសដៅការងារ ខែកុម្ភៈ ឆ្នាំ២០២០។

ខ្លឹមសាររួមមានៈ ត្រួតពិនិត្យតួនាទីភារកិច្ច ការងារដែលបានអនុវត្ត កន្លងមកទទួលបានស្នាដៃ សមិទ្ធផល និងលទ្ធផល ព្រមទាំងដាក់ចេញទិសដៅការងារសម្រាប់ពេលខាងមុខ។

ផ្សព្វផ្សាយផែនការការពារ សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ ជាតិអន្តរជាតិ ក្នុងពិធីបុណ្យផ្សេងៗ ពង្រឹងការងារការអនុវត្តជំនាញ។ លោក ឧត្តមសេនីយ៍មេបញ្ជាការ បានប្រគល់ភារកិច្ចចំពោះមុខឱ្យលោកមេបញ្ជាការរង កងរាជអាវុធហត្ថ ទទួលជំនាញ ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពការងារ ក្នុងការបំពេញតួនាទីភារកិច្ច។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ