ព្រឹតិ្តការណ៍ថ្មីៗ

ពេជ្រ ស្រស់ ៖ ផ្ញើសារមកគំរាមសម្លាប់ខ្ញុំ ក្រោយខ្ញុំស្នើដល់ឯកឧត្តមនេត សាវឿន ពន្លឿនឲ្យចាប់ឃាតករ បាញ់សម្លាប់គូរដណ្តឹងខ្លួនឯង

5 ខែ មុន 439 តូ សុផល

លោក ពេជ្រ ស្រស់ ៖  មានអាខោនFacebook មានឈ្មោះ
វណ្ណារ៉េត ផាន់ បានផ្ញើសារមកគំរាមសម្លាប់ខ្ញុំ ក្រោយខ្ញុំស្នើដល់ឯកឧត្តមនេត សាវឿន ពន្លឿនឲ្យចាប់ឃាតករ បាញ់សម្លាប់គូរដណ្តឹងខ្លួនឯងកន្លងទៅនោះ សារគំរាមសម្លាប់ខ្ញុំនេះគឺឆ្លុះ
បញ្ចាំងឲ្យឃើញថាខ្សែរបស់ឃាតករ មិនណយទេ ទើបចាប់មិនបានសោះ ដូច្នេះដើម្បីសុវត្ថិភាពខ្ញុំផ្ទាល់ខ្លួនគឺខ្ញុំ
នឹងដាក់ពាក្យបណ្តឹងទៅអគ្គស្នងការ នគរបាលជាតិ ដើម្បីស្រាវជ្រាវអ្នកគំរាមសម្លាប់ខ្ញុំ និងដើម្បីធានានូវសុវត្ថិ
ភាពរបស់ខ្ញុំផង។

រូបខ្ញុំមិនដែលខ្លាចស្លាប់ទេ ហើយខ្ញុំក៏មិនចុះចាញ់ពពួក
អាក្រក់ដែរ។ ពេជ្រ ស្រស់ ៦/២/២០២០

ខ្លឹមសារដែល លោក ពេជ្រ ស្រស់ បង្ហោះ មុនទទួលសារគំរាម

សម្លាប់ ៖

ការពិតទៅ ខ្ញុំមិនចង់លូកមាត់កិច្ចការជំនាញរបស់កម្លាំងនគរបាលយុត្តិធម៌នោះទេ ប៉ុន្តែបើខ្ញុំមិននិយាយ គឺវាតឹងក្នុងទ្រូងខ្ញុំស្ទើបែកហើយ ពីព្រោះការអនុវត្តច្បាប់មិនតម្លាភាព គឺបង្កើតឲ្យ
មានភាពអយុត្តិធម៌កើតឡើងលើជនរងគ្រោះ និង សង្គមជាតិទាំងមូលតែម្តង ហើយករណីឃាតកម្មប្រើអាវុធលើគូរដណ្តឹងនេះគឺជាអំពើឃោឃៅព្រៃផ្សៃខ្លាំងណាស់ នឹងឆ្លុះបញ្ចាំងពី
ការប្រើប្រាស់អាវុធដោយសេរី គ្មានច្បាប់ទម្លាប់ត្រឹមត្រូវ ដូច្នេះមន្រ្តីនគរបាលយុត្តិធម៌មិនគួរបណ្តោយឲ្យជនល្មើសនៅក្រៅច្បាប់យូរយ៉ាងនេះទេវាធ្វើឲ្យពលរដ្ឋខ្មែរខ្វះភាពកក់ក្តៅលើ
ការអនុវត្តច្បាប់ និង សន្តិសុខផ្ទាល់ខ្លួនរបស់ពួកគាត់ ដោយហេតុថាការបណ្តោយឲ្យឃាតករមានសេរីភាព ដូច
ព្រលែងខ្លាឲ្យដើរក្នុងភូមិមនុស្សកំពុងតែរស់នៅអញ្ចឹងឯង។ រូបខ្ញុំមិនជឿថាកម្លាំងនគរបាលយុត្តិធម៌អសមត្ថភាពចាប់ឃាតករនោះទេ ពីព្រោះមុខមាត់ និងអត្តសញ្ញាណរបស់ឃាតករគឺបានបង្ហាញជាសាធារណៈហើយ ចុះហេតុអ្វីបានជាចាប់មិនបានទៀតឬឃាតករមានអ្នកតាមានឬទ្ធិមកបំបាំងកាយ.?

ជាថ្មីម្តងទៀតខ្ញុំសូមស្នើដល់ឯកឧត្តម  នេត សាវឿន សូមពន្លឿនការចាប់ខ្លួនឃាតករមកដាក់ទោសតាមច្បាប់ឲ្យ ឆាប់រហ័សផង ដើម្បីផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋខ្មែរនិងធានាឲ្យបាន
ការអនុវត្តច្បាប់តម្លាភាព និងយុត្តិធម៌ព្រមទាំងផ្តល់ភាពយុត្តិធម៌ដល់ជនរងគ្រោះនិងគ្រួសារជនរងគ្រោះផងដែរ។
ពេជ្រ ស្រស់ 06 / 02 / 2020

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ