ព្រឹតិ្តការណ៍ថ្មីៗ

អគ្គិភ័យឆេះផ្ទះ១ខ្នង នៅស្រុកគាស់ក្រឡ

6 ខែ មុន 34 tnn_admin

បាត់ដំបង៖ នៅវេលាម៉ោង១២និង៣០នាទីយប់ ថ្ងៃទី៨ ឈានចូលថ្ងៃទី៩ ខែគុម្ភះ ឆ្នាំ២០២០ មានអគ្គិភ័យកើតឡើង១ករណីបណ្តាលអោយផ្ទះមួយខ្នងឆេះផ្អើលអ្នកស្រុកទាំងយប់។

ហេតុការណ៍បានកើតឡើងនៅចំណុចភូមិទួលបាល្ល័ង្គ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានអោយដឹងថា៖ផ្ទះដែលត្រូវបានអគ្គិភ័យឆេះខូចខាតនោះមានទំហំ៥គុណ៦ ម៉ែត្រ ជញ្ជាំងក្តារ ប្រកស័ង្គសី ជាកម្មសិទ្ធិរបស់ឈ្មោះ ហឿន ហៀង ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរ កម្មករ នៅប្រទេសថៃ។

សូមបញ្ចាក់ថា៖ផ្ទះដែលឆេះខូចខាតដូចការរៀបរាប់ខាងលើ មិនមានសម្ភារៈមានតម្លៃឡើយគឺម្ចាស់ផ្ទះមិននៅ រីឯមូលហេតុបណ្តាលមកពីភ្លើងឆេះព្រៃរាលរហូតដល់ផ្ទះស្ត្រីរងគ្រោះឆេះខ្ទេចខ្ទីអស់ទាំងស្រុង៕ ដោយ ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ