ព្រឹតិ្តការណ៍ថ្មីៗ

ការទន្ទឹងរង់ចាំ យូរឆ្នាំ ពលរដ្ឋផ្តើមទទួលបណ្តើរៗ ពីអភិបាលខណ្ឌកំបូល

5 ខែ មុន 110 តូ សុផល

ភ្នំពេញ ៖ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ លោក ឃឹម ស៊ុនសូដា អភិបាល​ នៃគណៈអភិបាលខណ្ឌកំបូលរួមជាមួយលោក ហោ វាសនា អភិបាលរងខណ្ឌ គណៈនាយក លោកចៅសង្កាត់ និងក្រុមប្រឹក្សាសង្កាត់ បានចុះពិនិត្យការងារមួយចំនួនដូចខាងក្រោម៖

សង្កាត់ឪឡោក​ ៖ បានចុះពិនិត្យសកម្មភាពក្រុមការងារដឹកនាំដោយមន្ត្រីនគរបាលផ្នែកស្ថិតិ​ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល​ បន្តចុះធ្វេី​ និងប្តូរសៀវភៅស្នាក់នៅ(ក២)​ ជូនប្រជាពលរដ្ឋនៅភូមិព្រៃតាប៉ុក និងបានបន្តដំណើរចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅភូមិអង្គស្លែង ដើម្បីពិនិត្យស្ថានភាពទូទៅក្នុងភូមិ និងស្តាប់នូវការលេីកឡេីងផ្សេងៗរបស់ប្រជាពលរដ្ឋជាពិេសសការអភិវឌ្ឍមូលដ្ឋាន និងការអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព។

សង្កាត់ស្នោរ​ ៖ បានចុះពិនិត្យសកម្មភាពក្រុមការងារដឹកនាំដោយមន្ត្រីនគរបាលផ្នែកស្ថិតិ​ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល​ បន្តចុះធ្វេី​ និងប្តូរសៀវភៅស្នាក់នៅ(ក២) ជូនប្រជាពលរដ្ឋនៅរំដួលជើង​ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ