ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពីបទជួញដូរ និងប្រើប្រាស់ថ្នាំញៀន

7 ខែ មុន 52 tnn_admin

បាត់ដំបង៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូនឆ្មក់បង្ក្រាបនុងឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់។

ជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃ១០ គុម្ភះ ឆ្នាំ២០២០ ចំណុចភូមិអូរកណ្តាល ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យមានឈ្មោះ៖ទី១ ឈ្មោះខាន់ ខេង ភេទប្រុស អាយុ៥៣ឆ្នាំ ទី២-ឈ្មោះ ឃុន សុឃាង ភេទប្រុស អាយុ៣០ឆ្នាំ អ្នកទាំងពីរមានទីលំនៅក្នុងឃុំ-ស្រុកខាងលើ។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ថ្នាំញៀន ប្រភេទម៉ាទឹកកក ចំនួន៤កញ្ចប់ ជញ្ជីងសម្រាប់ថ្លឹងលក់១គ្រឿង ទូរស័ព្ទដៃចំនួនគ្រឿង កាំបិត១ដើម និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់រួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីផ្តន្ទាទោសទៅតាមនិតិវិធី៕ ដោយ ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ