ព្រឹតិ្តការណ៍ថ្មីៗ

នាយរងផ្នែកសន្តិសុខ Live Facebook ពេលកំពុងបើកបរ អត់ពាក់ខ្សែក្រវ៉ាត់ រងនូវការរិះគន់ ស្នងការខេត្តកណ្តាលថ្មី បញ្ជាអោយ….!

6 ខែ មុន 42 tnn_admin

ខេត្តកណ្តាល ៖ អនុវត្តតាមបទបញ្ជារបស់ លោកឧត្តម​សេនីយ៍ត្រី​ ឈឿន​ សុចិត្ត​ ស្នងការនគរបាល​ខេត្តកណ្តាលនារសៀលថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២ មីនា ២០២០ វេលាម៉ោង ១៥ និង១៥នាទី នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានបើកការប្រជុំមួយស្តីពីការពង្រឹងវិន័យកងកម្លាំង ពាក់ព័ន្ធនឹង លោកអនុឯក គឹម ឆុន នាយរងផ្នែកសន្តិសុខ បានធ្វើការ Live  តាម Facebook ពេលកំពុងបើកបរ ហើយត្រួវបានគេរិះគន់ថា ជាសមត្ថកិច្ចធ្វើវីឌីអូឡាយត្រឹមត្រូវដែរឬទេ? បើគ្រោះថ្នាក់ដោយយថាហេតុ តើអ្នកណាជាអ្នកទទួលខុសត្រូវ?

សមាសភាពចូល៖

១.លោកឧត្តមសេនីយ៍ត្រី សេង គឹម ឃន ស្នងការរងទទួលការងារធនធានមនុស្ស

២.លោកឧត្តមសេនីយ៍ត្រី សេង សុទ្ធ ស្នងការរងទទួលស្រុកកៀនស្វាយ ប្រតិភូការិយាល័យបុគ្គលិក និងអធិការ-អធិការរងស្រុកកៀនស្វាយ នាយផ្នែក និងមន្ត្រីពាក់ព័ន្ធសរុប១០នាក់។

បន្ថែមយោបល់របស់អ្នក

យោបល់