ព្រឹតិ្តការណ៍ថ្មីៗ

ករណីចោរកម្ម កំពុងកើតឡើងយ៉ាងរាលដាលពេញ ក្រុងបាត់ដំបង

5 ខែ មុន 137 tnn_admin

បាត់ដំបង៖ ករណីចោរលួច ចោរគាស់ ឆក់កំពុងកើនឡើងស្របពេលកម្មវិធីបុណ្យទន្លេនឹងចាប់ផ្តើមនាពេលឆាប់ៗខាងមុខនេះ ជាហេតុធ្វើអោយប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងបាត់ដំបងមានការព្រួយបារម្ភយ៉ាងខ្លាំង។

ជាក់ស្តែងកាលពីព្រឹកថ្ងៃទី១១ ខែមិនា ឆ្នាំ២០២០ មានជនមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពកាត់ចំរឹងបង្អួចចូលលួចទ្រព្យសម្បត្តិក្នុងផ្ទះប្រជាពលរដ្ឋមួយកន្លែងស្ថិតក្នុងក្រុមទី៨ ភូមិព្រែកព្រះស្តេច សង្កាតព្រែកព្រះស្តេច ក្រុងបាត់ដំបង។

ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ គិត ឡៃសុីម ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរអ្នកលក់ដូរ មានទីលំនៅក្នុងភូមិ ឃុំកើតហេតុ។

ប្រភពព័ត៌មានបានអោយដឹងថា៖នៅវេលាម៉ោង១រសៀល ថ្ងៃខែ ឆ្នាំដដែល សាច់ញាតិរបស់ជនរងគ្រោះបានប្តឹងសមត្ថកិច្ចអោយចុះទៅពិនិត្យកន្លែងកើតហេតុ ពីព្រោះម្ចាស់ផ្ទះចេញដំណើរទៅក្រុងភ្នំពេញ។

វត្ថុតាងដែលសមត្ថកិច្ចរកឃើញរួមមាន៖ចបកាប់ ចំនួន១ កាំបិត២ដើម ដែលជនសង្ស័យប្រើប្រាស់ដើម្បីធ្វើសកម្មភាពគាស់ចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះ។

ចំពោះទ្រព្យសម្បត្តិដែលបាត់បង់សមត្ថកិច្ចនៅមិនទាន់ដឹងចំនួនច្បាស់ដោយសារជនរងគ្រោះនៅឯរាជធានីភ្នំពេញនៅឡើយ

តើលោក អ៊ុច សុខុន ស្នងការនគរបាលខេត្តនិងលោកមាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបាត់ដំបងមានចំណាត់ការដល់ណាហើយ?

ភាពអសន្តិសុខដែលកើតឡើងជាបន្តបន្តាប់ក្នុងក្រុងបាត់ដំបងជាហេតុធ្វើអោយប្រជាពលរដ្ឋអស់ជំនឿទៅលើសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់។

ជុំវិញករណីដែលបានកើតឡើងដូចការបរិយាយយ៉ាងសុីជម្រៅចំពោះភាពអសកម្មនេះក្រុមការងារយើងខ្ញុំមិនបង្អាប់សមត្ថកិច្ចទេគឺរិះគន់ដើម្បីស្ថាបនាតែប៉ុណ្ណោះ៕ ដោយ ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ