ព្រឹតិ្តការណ៍ថ្មីៗ

រន្ធត់ណាស់! កាប់ អតីតនារីជាសង្សារ យ៉ាងសាហាវព្រៃផ្សៃ!

5 ខែ មុន 40 tnn_admin

ខេត្តកណ្តាល៖ អនុវត្តន៍នូវភារកិច្ចស្នូល របស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ពិសេសប្រសាសន៍ ដឹកនាំ ព្រមទាំងការយកចិត្តទុកដាក់ដ៍ខ្ពង់ខ្ពស់ ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង​ឯកឧត្តមអភិបាល​ខេត្ត​ និងជាប្រធានគណបញ្ជាការឯកភាពខេត្តកណ្តាល ដែលលោកតែងតែយកចិត្តទុកដាក់ ដាស់តឿនក្រើនរម្លឹកដល់មេបញ្ជាការគ្រប់កងឯកភាព ពង្រឹងការយកចិត្តទុកដាក់បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ជួយសង្គ្រោះប្រជាពករដ្ឋ ពិសេសបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទដូចជាបទល្មើសគ្រឿងញៀន បទល្មើសលួច ឆក់ ប្លន់ ឃាតកម្ម ហិង្សា ជាដើម ។ល។

ជាក់ស្តែងករណីប៉ុនប៉ងឃាតកម្ម (កាប់នឹងកាំបិត) កើតហេតុនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ ចំណុចភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដែលបង្កឡើងដោយជនសង្ស័យ ឈ្មោះ ពឿន ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំកើតហេតុខាងលើ បានយកកាំបិត (កញ្ចែត) កាប់ទៅលើជនរងគ្រោះជាអតីតសង្សារឈ្មោះ ស្រីល័ក្ខ ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកតានប់ ២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បណ្តាលឲ្យរបួសយ៉ាងធ្ងន់ធ្ងរ គឺដាច់ម្រាមនាងដៃខាងស្តាំចំនួនមួយ និងមេដៃ ចង្អុរដៃ ចង្អុរដៃកណ្តាល (ដាច់ឆ្អឹងសល់តែស្បែក) កំភួនដៃស្តាំដាច់ដល់ឆ្អឹង និងស្លាបប្រជៀវខាងស្តាំ។

ក្រោយពេលកើតហេតុលោក ឧត្តមសេនីយ៏ សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកណ្តាល បានដឹកនាំបញ្ជាដោយផ្ទាល់ឲ្យជំនាញថ្នាក់ខេត្ត និងស្រុកសហការចុះដល់កន្លែងកើតហេតុភ្លាមៗដើម្បីជួយសង្គ្រោះជនរងគ្រោះ និងស្រាវជ្រាវតាមជំនាញ ស្វែងរកចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

តាមរយៈការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ទាំងថ្ងៃយប់ មិនខ្លាចនឿយហត់ប្រកបដោយបទពិសោធន៏ ឆន្ទៈ ក្រោមការចុះដឹកនាំផ្ទាល់ដោយលោក វរសេនីយ៍ឯក ទូច អុីណាន និងការយកចិត្តទុកដាក់របស់ជំនាញកងរាជអាវុធហត្ថខេត្កកណ្តាល ពិសេស ដោយបានការអនុញ្ញាត ពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាលផងនោះ កម្លាំងអាវុធហត្ថ បានចុះប្រតិបត្តិការឃាត់ជនសង្ស័យឈ្មោះ ពឿន នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ នៅចំណុចផ្ទះសំណាក់មួយ ស្ថិតក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

នៅចំពោះមុខសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល ជនសង្ស័យបានឆ្លើយសារភាពថា រូបគេនិងជនរងគ្រោះគឺជាអតីតសង្សារធ្លាប់រស់នៅជាមួយគ្នា ដោយខ្លួនមានការប្រចណ្ឌ័ជនរងគ្រោះពេក (ពួកគេបានរស់នៅបែកគ្នាមួយរយះ) នៅថ្ងៃកើតហេតុដោយខ្លួនចង់រស់នៅជាមួយជនរងគ្រោះជាអតីតសង្សារវិញ ក៏បានមកផ្ទះជនរងគ្រោះហើយស្រែកហៅឲ្យបើកទ្វារ តែជនរងគ្រោះមិនបើកទ្វារឲ្យឡើយ រូបគេយកកាំបិតដែលដាក់តាមខ្លួនកាប់ទ្វារផ្ទះធ្លុះបីកន្លែង ពេលនោះជនរងគ្រោះរត់តាមទ្វារក្រោយចេញពីក្នុងផ្ទះរអិលជើងដួល រូបគេក៏ចាប់ជនរងគ្រោះបាន រួចចាប់អៀវដើរតាមផ្លូវបានឆ្ងាយបន្តិចបានជួបក្មេងក្នុងភូមិជិះម៉ូតូកាត់មុខពេលនោះរូបគេឲ្យម្ចាស់ម៉ូតូឌុបពួកគេទៅផ្ទះ (ជនសង្ស័យ ) ដោយជនរងគ្រោះអង្គុយកណ្តាល។ នៅតាមផ្លូវជនរងគ្រោះចេះតែរើបំរ៉ាស់និងប្រកែកមិនព្រមទៅ ខ្លួនបានគំរាមទៅអតីតសង្សារថា អញអារ ក សម្លាប់ចោលឪឡូវហើយបើមិនស្តាប់អញ រួចឲ្យក្មេងឈប់ម៉ូតូ ពួកគេចុះដើរ ។ ដើរបានបន្តិចក៏ជួបកម្លាំងសមត្ថកិច្ច គេក៏ខឹងនឹងសង្សារយ៉ាងខ្លាំងដោយគិតថាអតីតសង្សារខ្លួនហៅសមត្ថកិច្ចមកចាប់ ភ្លាមនោះគេចាប់គ្រៀកជនរងគ្រោះដៃម្ខាង ដៃម្ខាងទៀតយកកាំបិតអារ ក អតីតសង្សារ តែជនរងគ្រោះយកដៃស្តាំចាប់កាន់ផ្លែកាំបិត ទើបបណ្តាលឲ្យរងរបួសអស់ម្រាមដៃបួន ភ្លាមៗនោះជនរងគ្រោះប្រាសខ្លួនរត់គេច តែដួលពេលនោះរូបគេកាប់ជនរងគ្រោះជាច្រើនកាំបិតទៀត រួចក៏រត់គេចខ្លួនទៅសង្ងំលាក់ខ្លួននៅតាមបណ្តាខេត្ត និងរាជធានីភ្នំពេញអស់មួយរយះ រហូតមកដល់ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២០ នៅពេលដែលខ្លួនដើរចេញពីផ្ទះសំណាក់នៅក្រុងតាខ្មៅទើបត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាលឃាត់ខ្លួនតែម្តង។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្តកណ្តាលកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់រួចរាល់។

ដោយឡែកជនរងគ្រោះវិញដោយមានភាពអាណិតអាសូរ ខ្វះខាតខ្លាំងមិនមានលទ្ធភាពប្រាក់កាស់ព្យាបាលជំងឺ គ្មានទីពឹង (ម្តាយស្រវឹងខួប)  លោកឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានយកចិត្តទុកដាក់ដោយឲ្យគ្រូពេទ្យអាវុធហត្ថជួយពិនិត្យព្យាបាល លាងរបួស និងជូនថ្នាំពេទ្យសម្រាប់ព្យាបាលបន្ត ព្រមទាំងជួយឧបត្ថម្ភថវិកា និងសម្ភារមួយចំនួនទៀតផង ក្នុងនោះក៍មានអាជ្ញាធរមូលដ្ឋាន គាត់ចូលរួមជួយឧបត្ថម្ភជាថវិកា និងសម្ភារ:ដល់ជនរងគ្រោះមួយចំនួនទៀតផង ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ