ព្រឹតិ្តការណ៍ថ្មីៗ

ក្រុមហ៊ុនអាយអិនជី ហូលឌីង (ING Holdings Co., Ltd) បានឧបត្ថម្ភ ទឹកពិសាធម្មជាតិចំនួន ១០,០០០កេស ដើម្បីចូលរួមប្រយុទ្ឋប្រឆាំងជំងឺ Covid-19 តាមរយៈសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)

5 ខែ មុន 53 tnn_admin

ភ្នំពេញ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ បានទទួលអំណោយមនុស្សធម៌ នូវទឹកពិសាធម្មជាតិ ប្រូវីដា ចំនួន ១០,០០០កេសពីលោកឧកញ៉ា អុឹង ប៊ុនហូវ ប្រធានអគ្គនាយកក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings Co., Ltd) និងលោកស្រី សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ COVID-19។

នេះគឺជាសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លាស្របពេលដែលយើងទាំងអស់គ្នាមានតម្រូវការ និងភាពចំបាច់នៃការចូលរួមពីសប្បុរសជនក្នុងបេសកកម្មបង្ការ និងទប់ស្កាត់ការរាតត្បាតមេរោគផ្លូវដង្ហើមថ្មីCovid-19 នឹងលើកស្ទួយសុខមាលភាពប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ មានសប្បុរសជនមួយជាច្រើនបានចូលរួមក្នុងការប្រយុទ្ធប្រឆាំងជំងឺCovid-19 តាមរយៈសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ។

ថ្នាក់ដឹកនាំសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) សូមថ្លែងអំណរគុណ និងស្វាគមន៍ជានិច្ចចំពោះសប្បុរសជនដែលមានទឹកចិត្ត និងបំណងចូលរួមសកម្មភាពមនុស្សធម៌ក្នុងការប្រយុទ្ធប្រឆាំងជំងឺCovid-19 តាមរយៈសមាគមTYDA៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ