ព្រឹតិ្តការណ៍ថ្មីៗ

អគ្គិភ័យឆេះ តូបលក់ដូរ មួយកន្លែង នៅស្រុកបវេល

2 ខែ មុន 15 tnn_admin

បាត់ដំបង៖ ករណីអគ្គិភ័យបានកើតឡើង១លើកបណ្តាលអោយឆេះតូបលក់ដូរនិងខាត់បងទ្រព្យសម្បត្តិអស់ជាច្រើន។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ រសៀល ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ ចំណុចភូមិតាម៉ាត ឃុំព្រៃខ្ពប ស្រុកបវេល ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានអោយដឹងថា៖ម្ចាស់តូបឈ្មោះ ផែង ស្រូប ភេទប្រុស អាយុ៤៣ឆ្នាំ ខាត់បង់តូបលក់ដូរទំហំ ១៣គុណ១១ម៉ែត្រ ឆេះឥវ៉ាន់ខ្ទេចអស់ សរុបជាទឹកប្រាក់ចំនួន១៥មុឺនបាត។

ប្រភពព័ត៌មានបានបន្តថា៖អគ្គិភ័យខាងលើបង្កឡើងដោយការឆ្លងចរន្តអគ្គិសនីធ្លាក់ចំដបសាំង កម្លាំងបង្ការ ពន្លត់អគ្គិភ័យ ស្រុកបវេល បានចេញរថយន្ត១គ្រឿងនិងប្រើប្រាស់ទឹកអស់ចំនួន១ឡាន។

ចំពោះករណីអគ្គិភ័យដែលកើតឡើងនៅចំណុចខាងលើសមត្ថកិច្ចស្រុកបវេលបានបញ្ជាក់ថាពុំមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ៕ ដោយ ៖ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ