ព្រឹតិ្តការណ៍ថ្មីៗ

រឿងហួសចិត្ត! លួងកូនស្រីបង្កើត រួមភេទតាំងពីអាយុ១២ឆ្នាំ រហូតដល់នាងមានប្តី! (បើឪឯងចង់ដេកជាមួយខ្ញុំ ខ្ញុំឲ្យដេកតែម្តងទៀតទេ!)

1 ខែ មុន 324 tnn_admin

ខេត្តពោធិ៍សាត់ ៖ ដោយមានដីការបង្គាប់ឲ្យចាប់ខ្លួន ពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងសមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌស្រុក បានធ្វើការឃាត់ បុរសម្នាក់ មកកាន់អធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ពាក់ព័ន្ធករណី លួងលោមរួមភេទ ជាមួយកូនស្រីបង្កើត។ ការនាំខ្លួនបុរសសង្ស័យនេះសមត្ថកិច្ចធ្វើឡើងនៅវេលាម៉ោង ១២ និង៣០នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុចភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

មន្ត្រីនគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ប៉ោះ ខ្ញី ភេទប្រុស អាយុ៥០ឆ្នាំ ។ ចំណែកឯជនរងគ្រោះឈ្មោះ ខ.ស.ធ ភេទស្រី អាយុ២០ឆ្នាំ (ទាំងពីរនាក់រស់នៅក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ជាឪពុកកូននឹងគ្នា) ។

ប្រភពដដែលបានឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១០ និង៣០នាទីព្រឹក នៅចំណុច ចំការមន ស្ថិតក្នុងភូមិ.ឃុំខាងលើ ជនសង្ស័យត្រូវជាឪពុកបង្កើត បាននិយាយ ទទូចសុំអង្វររួមភេទជាមួយនារីរងគ្រោះ ( នាងក៏ដាច់ចិត្តនិយាយថា បើឪឯងចង់ដេកជាមួយខ្ញុំ ខ្ញុំឲ្យដេកតែម្តងទៀតទេ ) បន្ទាប់មកជនសង្ស័យបានឲ្យនារីរងគ្រោះ ឡើងដេកលើគ្រែ រួចជនសង្ស័យបានរួមភេទជាមួយនារីរងគ្រោះ រហូតទាល់តែបានសម្រេច ( ព្រមទាំងនិយាយថា កូនអើយ ក្នុងមួយខែឲ្យឪពុកសុំដេកជាមួយ០៥ដងមក ចាំឪពុកឲ្យលុយ៥ម៉ឺនរៀល ) ។ ដោយទ្រាំមិនបានទើបនារីរងគ្រោះ មកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ រកយុត្តិធម៌ជូនខ្លួន ។

តាមចម្លើយសារភាពរបស់ជនសង្ស័យ ឈ្មោះ ប៉ោះ ខ្ញី បានបញ្ជាក់ឲ្យដឹងថា ខ្លួនពិតជាមួយបានលួងលោមរួមភេទជាមួយនារីរងគ្រោះដែលត្រូវជាកូនបង្កើត ពិតប្រាកដមែន គឺតាំងពីនារីរងគ្រោះ មានអាយុ១២ឆ្នាំមកម្លេះ រហូតមកដល់នាងមាន គ្រួសារហើយក៏ នៅតែសុំកូនរួមភេទជាមួយទៀត ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់់ អធិការដ្ឋានស្រុក ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ