ព្រឹតិ្តការណ៍ថ្មីៗ

កក្រើកទៀតហើយ ម៉ែរួយចាយលុយជាង ២០០ ០០០ ដុល្លារដល់តំណាងចែកចាយដែលឆ្នើម

1 ខែ មុន 13 tnn_admin

ភ្នំពេញ៖ កក្រើកទៀតហើយមហាជនទូទៅនាំគ្នាលាន់មាត់គ្រប់គ្នាពេលដែលម៉ែរួយប្រគល់ពានរង្វាន់ និងរង្វាន់លេីកទឹកចិត្តជាមាសដល់តំណាងចែកចាយរបស់ខ្លួ​នដែលបានខំប្រឹងប្រែងកន្លងមក​ រួមមានជញ្ជៀនមាស​ 1ជី​ 2 ជី​ 3 ជី​ និង5ជី​ បើទោះបីជាមាសកំពុងតែឡេីងថ្លៃកប់ពពកប៉ុណ្ណាក៏ដោយ​ក៏សេដ្ឋីចិត្តបុណ្យរូបនេះនៅតែហ៊ានចំណាយលុយប្រហែលខ្ទង់​ 200,000$ ជូនដល់តំណាងចែកចាយឆ្នេីម500នាក់​ ទាំងតំណែងតូចនិងតំណែងធំក្នុងក្រុមហ៊ុន​ Rouy Infinity Co.,ltd របស់អ្នកនាង ។

ដោយសារតែផលិតផលរបស់ម៉ែរួយ មានគុណភាព​ខ្ពស់មានស្តង់ដារទទួលស្គាល់ដោយក្រសួងសុខាភិបាលទាំងក្នុងនិងក្រៅប្រទេស​បូករួមទាំងការដឹកនាំដោយក្តីស្រលាញ់ យកបេះដូងជាដើមទុន ប្រៀបដូចនឹងមនោសញ្ចេតនាម្តាយចំពោះកូន ព្រមទាំងការពង្រឹងរបៀបបង្រៀនការលក់ទៀតនោះ​ ធ្វេីអោយតំណាងចែកចាយម៉ែរួយលក់ដាច់គ្រប់ៗគ្នា​តែម្តង និងកាន់តែល្បីល្បាញទាំងក្នុង និងក្រៅប្រទេស ។

គួរបញ្ចាក់ថាក្រុមហ៊ុន​ Rouy Infinity Co.,ltd ដឹកនាំដោយ​ CEO ម៉ែរួយ​ តែងតែផ្តល់ការលើកទឹកចិត្ដដល់តំណាងចែកចាយរបស់ខ្លួន តាមរយៈកាដូរដ៏មានតម្លៃជាច្រើនអាចនិយាយបានថាកម្ររនឹងមានអ្នកណាធ្វើដូច ហើយបើនិយាយពីក្រុមហ៊ុននេះវិញទេីបតែបង្កើតឡេីងមិនទាន់ដល់2ឆ្នាំស្រួលបួលផង​ ក្រុមហ៊ុនមួយនេះទទួលបានការគាំទ្រររីក ចម្រេីនយ៉ាងខ្លាំងហើយមានតំណាងចែកចាយដល់ទៅរាប់មុឺននាក់ទាំងក្នុងនិងក្រៅប្រទេស ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ