ព្រឹតិ្តការណ៍ថ្មីៗ

ជនជាតិចិនជិត៣០នាក់ ត្រូវបានអាវុធហត្ថភ្នំពេញចុះបង្ក្រាប!

1 ខែ មុន 228 tnn_admin

ភ្នំពេញ៖ នាវេលាម៉ោង 12:30 ថ្ងៃទី 12.08.2020 នៅចំណុច សណ្ឋាគារមួយដែលមានឈ្មោះថា កណ្តាលសួនច្បារស្ថិតក្នុងសង្កាត់ចតុមុខ មានការបង្ក្រាបជនជាតិចិនជាច្រើននាក់ ធ្វើឡើងដោយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ដោយមានការណែនាំចង្អុលបង្ហាញ ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយមេបញ្ជាការរង០២រូប គឺលោកឧត្តមសេនីយ៍ត្រី ពូ ដាវី និងលោកឧត្តមសេនីយ៍ត្រី ផាន់ តារាវុធ សហការណ៍ជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញដឹកនាំដោយលោកវរសេនីយ៍ឯក ថោង ពិសិដ្ឋ ព្រមទាំងមានការចូលរួមពីលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារង ឆាយ ហុង បានចុះបង្ក្រាប ជនជាតិចិនមួយក្រុម ដោយឃាត់ខ្លួនជនជាតិចិនចំនួន29នាក់ (ស្រី០៣នាក់)។

ប្រតិបត្តិការមួយនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចទទួលបានព័ត៌មាន ថាក្រុមជនសង្ស័យទាំងនេះ ជាប់ពាក់ព័ន្ធករណី ចាប់ជម្រិតយកប្រាក់លើជនជាតិចិនដូចគ្នា ដោយក្នុងនោះសមត្ថកិច្ចរំដោះបានជនរងគ្រោះចំនួន 03 នាក់ បច្ចុប្បន្ន សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ កំពុងសួរនាំជនសង្ស័យកសាងសំណុំរឿងតាមនិតិវិធី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ