ព្រឹតិ្តការណ៍ថ្មីៗ

ចាប់ខ្លួនស្ត្រីម្នាក់បញ្ជូនទៅតុលាការ តាមដីកាពាក់ព័ន្ធរឿងក្លែងឯកសារលួចផ្ទះគេលក់

4 សប្តាហ៍ មុន 65 tnn_admin

(ភ្នំពេញ)៖ កម្លាំងជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ម្សិលមិញបានឃាត់ និងបញ្ជូនខ្លួនស្ត្រីម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីក្លែងឯកសារលួចលក់ផ្ទះរបស់អ្នកដទៃ។

បើតាមសមត្ថកិច្ច ជនសង្ស័យមានឈ្មោះ មាស ផាន្នីដា ភេទស្រី អាយុ ៤៨ឆ្នាំ រស់នៅផ្ទះលេខ៥៥ ផ្លូវលេខ៧៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពបញ្ជាក់ថា ស្ត្រីសង្ស័យខាងលើនេះ ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ប្លង់ សុផល តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទ ក្លែងស្នាមមេដៃក្នុងលិខិតសាធារណៈ, បទ ប្រើប្រាស់លិខិតសាធារណៈក្លែង និងបទ សមគំនិតក្នុងអំពើក្លែង។

សមត្ថកិច្ច បញ្ជាក់ថា ជនសង្ស័យឈ្មោះ មាស ផាន្នីដា ត្រូវបានជនរងគ្រោះឈ្មោះ កែ ប៊ិនសូរស្មី ដាក់ពាក្យប្តឹងកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ដោយចោទប្រកាន់ថា ជនសង្ស័យបាន ក្លែងស្នាមមេដៃរបស់ដើមបណ្ដឹង នៅលើឯកសារផ្ទេរកម្មសិទ្ធិផ្ទះមួយកន្លែងនៅក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ ឲ្យទៅឈ្មោះ អ៊ុក ធីតា កាលពីអំឡុងដើមឆ្នាំ២០១៨៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ