ព្រឹតិ្តការណ៍ថ្មីៗ

ពិធីប្រគល់ធុងសំរាមចំនួន​ ៤០០ធុង​ ឱ្យមករដ្ឋបាលក្រុងព្រះសីហនុ

4 សប្តាហ៍ មុន 13 tnn_admin

ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃព្រហស្បត្តិ៍​ ៩រោច ខែស្រាពណ៍ ឆ្នាំជូត​ ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០​ រដ្ឋបាលក្រុងព្រះសីហនុ​ បានទទួលធុងសំរាមចំនួន​ ៤០០ធុង​បន្ថែមពីក្រុមហ៊ុនខេអេសដាប់បែលយូអិម ឯ.ក (KSWM)​ ដែលផ្តល់សេវាប្រមូល​ បោសសម្អាត​ និងដឹកជញ្ជូនសំរាមនៅក្នុងក្រុងព្រះសីហនុ។

កន្លងមកក្រុមហ៊ុនប្រមូល​សំរាម​ KSWM​ បានផ្តល់ធុងសំរាមជាបន្តបន្ទាប់តាមតម្រូវការជាក់ស្តែងបានចំនួន​ ១០០ធុង​ ហេីយនៅរសៀលនេះ​ក្រុមហ៊ុន​ក៏បានផ្តល់ធុងសំរាម​ ៤០០បន្ថែមទៀត​ បង្រ្គប់​ ៥០០ធុង​ ទៅតាមកិច្ចសន្យាវិនិយោគឆ្នាំទី១​ លេីអាជីវកម្មផ្តល់សេវាប្រមូល​ បោសសម្អាត​ និងដឹកជញ្ជូនសំរាមនេះ។

ធុងសំរាមទាំងនេះ​ រដ្ឋបាលក្រុង​ព្រះសីហនុ​ នឹងរៀបចំចាត់ចែងដាក់តាមទីតាំងសាធាណៈក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ។

ចោលសំរាមក្នុងធុងសំរាម​ មានន័យថា​ អ្នកបានបំពេញកាតព្វកិច្ចជាពលរដ្ឋល្អក្នុងសង្គមអ្នកហេីយ!

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ