ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលខណ្ឌចំការមន សុំឱ្យពលរដ្ឋគិតគូរពីបញ្ហាសុខភាព ជីវភាព និងអនាគតកូនចៅ ជាងជឿតាមការញុះញុង របស់ពួកជ្រុលនិយមមួយក្តាប់តូច

17 វិនាទី មុន 0 tnn_admin

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៩រោច ខែភទ្របទ​ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា​ឆ្នាំ២០២០

លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានអញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយសប្បុរសធម៌ ជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៩៨​ គ្រួសារ ដែលរស់នៅក្នុងសហគមន៍រុងរឿង​ ភូមិ៥​ សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន។ ក្នុងនោះផងដែរ លោកអភិបាលខណ្ឌ ក៏សុំឱ្យបងប្អូនប្រជាពលរដ្ឋគិតគូរពីបញ្ហាបរិស្ថានក្នុងសហគមន៍ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលដល់ការប្រមូលចេញពីសហគមន៍, សំរាមគឺយើងជាអ្នកបង្កើត ដូច្នេះត្រូវយកចិត្តទុកលើបញ្ហាសំរាមឱ្យបានល្អ កុំបោះចោលពាសវាលពាសកាស នាំឱ្យហូរចូលទៅក្នុងប្រឡាយ លូ ធ្វើឱ្យស្ទះ លិចលុងផ្ទះសម្បែង ភូមិដ្ឋានរបស់យើង បង្ករឱ្យអាប់អ៊ូរបរិស្ថាន និងមានជំងឺដង្កាត់នានាដល់កូនចៅនិងក្រុមគ្រួសារយើង ជាពិសេសគឺសោភណ្ឌភាពទីក្រុងនិងប្រទេសជាតិយើង។ ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ បានស្នើឱ្យបន្តយកចិត្តទុកដាក់អនុវត្តវិធានការអនាម័យ តាមការណែនាំ របស់ក្រសួងសុខាភិបាលឱ្យបានជាប់ជាប្រចាំគឺលាងដៃនឹងសាប៊ូ អាល់កុល ជែលឱ្យបានញឹកញាប់ ពាក់ម៉ាស់ រក្សាគម្លាតសង្គម នៅពេលចេញទៅខាងក្រៅផ្ទះ ជាពិសេសក្នុងឱកាសចូលរួមពិធីបុណ្យកាន់បិណ្ឌ និងភ្ជំបិណ្ឌនេះ ដើម្បីចៀងវាងពីការចម្លងជំងឺកូវីដ-១៩ បើទោះជានៅកម្ពុជាមានស្ថានភាពល្អប្រសើរបន្តិចក្តី ប៉ុន្តែជំងឺនេះនៅតែរាតត្បាតនៅលើពិភពលោកដ៏គួរឱ្យព្រួយបារម្ភនៅឡើយ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ