ព្រឹតិ្តការណ៍ថ្មីៗ

បើកទ្វាររថយន្ត លួចទ្រព្យប្រជាពលរដ្ឋ៥លើក ទើបឃាត់ខ្លួនបាន!

34 វិនាទី មុន 0 tnn_admin

ភ្នំពេញ ៖ ជនសង្ស័យ៧នាក់ ដោយក្នុងនោះមានអ្នកសារព័ត៌មាន២នាក់់ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ធ្វើសន្និសីទបង្ហាញមុខពាក់ព័ន្ធនឹងករណីលួចបើកទ្វាររថយន្តរបស់ប្រជាពលរដ្ឋនៅពេលយប់លួចយកទ្រព្យសម្បត្តិ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញជាបន្តបន្ទាប់។​ ការធ្វើសន្និសីទបង្ហាញមុខជនសង្ស័យទាំង​ ៧នាក់នេះ ធ្វើនៅព្រឹកថ្ងៃទី១១ ខែកញ្ញា​ ឆ្នាំ២០២០​ នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

កម្លាំងសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា​ ជនសង្ស័យទាំង​ ៧នាក់រួមមាន៖

​ទី១-ឈ្មោះ ងី កប ភេទប្រុស​ អាយុ ៣៧ឆ្នាំ មុខរបរបើករថយន្ត។

ទី២-ឈ្មោះ​ ហ៊ុន​ ណាត​ ភេទប្រុស​ អាយុ​ ៤៥ឆ្នាំ មុខរបរ​ អ្នកសារព័ត៌មាន VBN។

ទី៣-ឈ្មោះ យិន ធី ហៅតឿ​ ភេទប្រុស​ អាយុ​ ៣២ឆ្នាំ មុខរបរ​ លក់ទិញទូរសព្ទ័។

ទី៤-ឈ្មោះ ឆាយ សុផល ហៅយ៉ាម៉ា ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ រត់ម៉ូតូឌុប និងស្នាក់នៅផ្ទះជួលមិនចាំលេខផ្លូវលេខ១០៧ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ទី៥-ឈ្មោះ សំ សិលាចិត្រ ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបររត់ ម៉ូតូឌុប និងស្នាក់នៅផ្ទះគ្មានលេខផ្លូវបេតុង ភូមិចំរើនផល១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ទី៦-ឈ្មោះ សួង ដែន ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ អ្នកយកព័ត៌មាន K01 និងស្នាក់នៅបន្ទប់ជួល សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ទី៧-ឈ្មោះ ចែម សំណាង ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ និងស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិអំពៅព្រៃ ឃុំកណ្ដាក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

សមត្ថកិច្ចបានបន្តប្រាប់ឲ្យដឹងទៀតថា ពាក់ព័ន្ធនឹងករណីជាមួយនេះ ជនសង្ស័យទាំង ៧នាក់ខាងលើ គឺបានប្រព្រឹតបទល្មើសលួចបើកទ្វាររថយន្តរបស់ប្រជាពលរដ្ឋនៅពេលយប់លួចទ្រព្យសម្បត្តិក្នុងរថយន្តចំនួន ៥ករណីជាបន្តបន្ទាប់ពិតប្រាកដមែន។ ក្រោយមក ក៏មានប្រជាពលរដ្ឋបានមកដាក់ពាក្យបណ្ដឹងជាហូរហែ ទើបកម្លាំងនគរបាលជំនាញ នៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ធ្វើការស៊ើបអង្កេតស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង ៧នាក់ខាងលើយកមកសួរនាំ។

គួររំលឹកផងដែរថាកាលពីយប់ថ្ងៃទី០៩-១០ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងជំនាញរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង ៧នាក់ និងវត្ថុតាងម៉ូតូចំនួន៧គ្រឿងផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង០៧នាក់ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបណ្ដោះអាសន្ន ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួន និងវត្ថុតាងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់៕

មើលមុខទៅ នេះហើយ អ្នកបើកទ្វារឡាន យកទ្រព្យសម្បត្តិ ពេលរាត្រី

(Live) មើលមុខទៅ នេះហើយ អ្នកបើកទ្វារឡាន យកទ្រព្យសម្បត្តិ ពេលរាត្រី

Posted by TNN TV on Thursday, 10 September 2020

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ