ព្រឹតិ្តការណ៍ថ្មីៗ

មុខសញ្ញាវាយ កាប់ ឆក់ ប្លន់ និងទទួលផលចោរកម្ម៦នាក់ ត្រូវប៉ូលិសកំបូល តាមប្រមាញ់បានជាបន្តបន្ទាប់!

10 នាទី មុន 0 tnn_admin

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីសំណាក់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញលោកវរសេនីយ៍ឯក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូល បានឲ្យកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរង ចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាបជនសង្ស័យជាមុខសញ្ញាវាយ កាប់ ឆក់ ប្លន់ និងទទួលផលចោរកម្ម បានចំនួន៦នាក់ ដកហូតវត្ថុតាងម៉ូតូ ៣គ្រឿង និងសម្ភារ:មួយចំនួនទៀត ។

ជនសង្ស័យទាំង ៦នាក់៖

ទី១ ឈ្មោះ សួគ៌ ពួង ហៅ សូរ ពួង ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរទទួលទិញផលចោរកម្ម មានទីលំនៅភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ទី២ ឈ្មោះ អ៊ុល សំអាត ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជាជនដៃដល់) ធ្លាប់ធ្វើសកម្មភាពឆក់ ២លើក មានទីលំនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។

ទី៣ ឈ្មោះ ហម ដារ៉ា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជាជនដៃដល់) មានទីលំនៅភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ទី៤ ឈ្មោះ ទូច រដ្ឋា ហៅ ចន្ថា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ (ជាជនដៃដល់) មានទីលំនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។

ទី៥ ឈ្មោះ ឃិន ច័ន្ទដេវីត ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជាជនដៃដល់) មានទីលំនៅភូមិព្រែកតាឡុង សង្កាត់ព្រៃឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ទី៦ ឈ្មោះ ឃឿន ពេជ្រភារុន ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជាជនដៃដល់) មានទីលំនៅភូមិព្រែកតាឡុង សង្កាត់ព្រៃឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។

បច្ចុប្បន្នជនសង្ស័យទាំង ៦នាក់ខាងលើ ត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ