ព្រឹតិ្តការណ៍ថ្មីៗ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញប្រគល់ផ្ទះចំនួន១០ខ្នង បន្ថែមទៀត ជូនអតីតយុទ្ធជន ខេត្តបន្ទាយមានជ័យ

27 វិនាទី មុន 0 tnn_admin

ខេត្តបន្ទាយមានជ័យ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងពិធីប្រគល់ផ្ទះចំនួន១០ខ្នង ជូនសមាជិក សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បាននាំមកនូវការផ្តាំផ្ញើថ្លែងអំណរគុណ ការដឹងគុណ និងការសាកសួរសុខទុក្ខរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ជូនដល់អ៊ុំពូមីងអតីតយុទ្ធជន ដែលបានចូលរួមនៅក្នុងការលះបង់ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាពិសេស ការបង្កលក្ខណៈទុកឱ្យកូនចៅជំនាន់ក្រោយ ទាំងជំនាន់នេះ និងទៅអនាគតបានរស់នៅយ៉ាងមានសេចក្តីសុខនៅក្នុងសុខសន្តិភាព មានឱកាសរៀនសូត្រ មានឱកាសទទួលបានការងារធ្វើ ជួយគ្រួសារ ជួយសង្គមជាតិដែលអាចចាត់ទុកបានថាជោគជ័យរបស់ប្រទេសជាតិ និងប្រជាជនយើងទាំងអស់គ្នា ហើយពិតជាស័ក្តិសមនឹងការលះបង់របស់អ៊ុំពូមីងយ៉ាងពិតប្រាកដ។

ឯកឧត្តម បានបន្តថាការប្រគល់ផ្ទះជូនអតីតយុទ្ធជន ដែលបានអនុវត្តន៍កន្លងមកជាច្រើនមកហើយ និងកំពុងបន្តសាងសង់ជាបន្តបន្ទាប់តបទៅនឹងតម្រូវការនៅទូទាំងប្រទេស គឺជាគោលការណ៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលលោកតែងបានយកចិត្តទុកដាក់ជួយដល់អតីតយុទ្ធជនតាមគ្រប់រូបភាព។
យ៉ាងណាក៏ដោយ ការប្រគល់ផ្ទះគ្រាន់តែជាមធ្យោបាយមួយប៉ុណ្ណោះ លើសពីនេះគឺនៅមានគោលការណ៍ និងយន្តការជាច្រើនផ្សេងៗទៀតដែលសម្តេច បានខិតខំសម្រេចបានសម្រាប់អតីតយុទ្ធជន ជាអាទិ៍ការដំឡើងប្រាក់បៀវត្ស ព្រមទាំងការជួយទំនុកបម្រុងគ្រប់បែបយ៉ាងដែលអាចធ្វើទៅបាន។

ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានថ្លែងនូវការអរគុណ ដល់រដ្ឋបាលខេត្ត សមាគមអតីតយុទ្ធជនកម្ពុជា ថ្នាក់ខេត្ត ថ្នាក់ស្រុក និងថ្នាក់ឃុំ ក៏ដូចជា មន្ទីរសង្គមកិច្ច និងអតីតយុទ្ធជន យោធភូមិភាគទី៥ តំបន់ប្រតិបត្តិការសឹករងខេត្ត ស្នងការនគរបាលខេត្ត ព្រមទាំងសប្បុរសជន ដែលបានយកចិត្តទុកដាក់ និងរួមគ្នាអនុវត្តន៍គោលនយោបាលរបស់រាជរដ្ឋាភិបាល និងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីជួយដល់អតីតយុទ្ធជនរបស់យើងជាបន្តបន្ទាប់ និងជាប់ជាប្រចាំ។ អំពើទាំងនេះ ជាអំពើបុណ្យកុសលចំពោះអ៊ុំពូមីងអតីតយុទ្ធជន ដែលមានគុណូបការៈចំពោះជាតិ ហើយដែលកំពុងមានតម្រូវការចាំបាច់។

គួរបញ្ជាក់ថា តាមរបាយការណ៍របស់ ឧត្តមសេនីយ៍ត្រី ជិម ប៊ុន អាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ និងជាប្រធានសមាគមអតីតយុទ្ធជន ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា គិតមកដល់ពេលនេះសមាគម(សអក) បន្ទាយមានជ័យ បានសាងសង់ផ្ទះជូនអតីតយុទ្ធជន សរុបចំនួន ៣០៤ខ្នងផ្ទះ ដែលជាអំណោយរបស់សម្តេច តេជោ ហ៊ុ សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយក្នុងនោះផ្ទះចំនួ២១២ ខ្នងត្រូវបានសាងសង់ក្នុងមជ្ឈមណ្ឌលអតីតយុទ្ធជន តេជោសន្តិភាព ខេត្តបន្ទាយមានជ័យ(មណ្ឌលការ៉េ២) ដែលសមាជិកអតីតយុទ្ធជនម្នាក់ទទួលបានដីលំនៅស្ថានទំហំ ៣០x៥០ ម៉ែត្រ រួមជាមួយដីធ្វើកសិកម្មទំហំមួយហាត់តា និង៩២ខ្នង ផ្សេងទៀត សាងសង់ជូនអតីតយុទ្ធជនដែលមានដីតែមានផ្ទះមិនសមរម្យ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ