ព្រឹតិ្តការណ៍ថ្មីៗ

ថ្នាក់ដឹកនាំ ខេត្តកំពង់ចាម ចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសព នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រប់

1 នាទី មុន 0 tnn_admin

កំពង់ចាម ៖ នៅព្រឹក​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០​ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និង ឯកឧត្តម ឣ៊ុន ចាន់ដា ឣភិបាល នៃគណ:ឣភិបាលខេត្តកំពង់ចាម ឣមដំណើរដោយលោក លោកស្រីប្រធានមន្ទីរ ឣង្គភាពជុំវិញខេត្ត និងលោកឧត្តមសេនីយ៍ត្រី សាន សុភា ស្នងការរងផែនការងារធនធានមនុស្ស តំណាងលោក ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងសហការី បានទៅចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសព នឹងបំពាក់ឋានន្តរសក្តិថ្នាក់វរសេនីយ៍ត្រី ជាកិច្ចបច្ឆាមរណៈ ជូនសព លោកអនុសេនីយ៍ឯក ម៉ែន វៃ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រប់ នៃអធិការដ្ឋាននគរបាលស្រុកបាធាយ ដែលបានទទួលមរណភាព ដោយជម្ងឺដាច់ សរសៃឈាម កាលពីវេលា​ម៉ោង១៨:៤៥នាទីល្ងាច​ ថ្ងៃ​ទី១០​ ខែកញ្ញា ឆ្នាំ២០២០ ក្នុងជន្មាយុ៤៩ឆ្នាំ

បច្ចុប្បន្ន សពត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យ តាមប្រពៃណីនៅគេហដ្ឋានសពស្ថិតនៅភូមិទំព្រង ឃុំត្រប់​ ស្រុកបាធាយ ខេត្តកំពង់ចាម

ស្ថិតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការ​ ក៏បានចាត់ឲ្យលោកឧត្តមសេនីយ៍ស្នងការរង​ នាំយកនូវបច្ច័យដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ និងថវិកាចលនាមិត្តជួយមិត្ត​ នៃអធិការដ្ឋាននគរបាលស្រុកបាធាយ សរុបចំនួន២,០០០,០០០រៀល ​​

បច្ច័យរបស់ឯកឧត្តម ឣ៊ុន ចាន់ដា ឣភិបាល នៃគណ:ឣភិបាលខេត្តកំពង់ចាមចំនួន១,០០០,០០០រៀល ផងដែរ​

សរុប​ជាបច្ច័យ​ ចំនួន៣,០០០,០០០រៀល​បច្ច័យ​ទាំងនេះបានប្រគល់ជូន គ្រួសារនៃសព ដើម្បីចាត់ចែងធ្វើបុណ្យតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ