ព្រឹតិ្តការណ៍ថ្មីៗ

ស្រាយគំនុំចាស់! កាប់ប្អូនថ្លៃ ១កាំបិត របួសធ្ងន់!

27 វិនាទី មុន 0 tnn_admin

បាត់ដំបង៖ បុរសម្នាក់ឈ្មោះប៊ិន សិលា ភេទប្រុស អាយុ៣៦ឆ្នាំ ត្រូវបងថ្លៃយកកាំបិតកាប់ចំស្មងដៃខាងស្តាំបណ្តាលអោយបាក់ឆ្អឹង របួសធ្ងន់។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ចំណុចក្រុមទី៣ ភូមិស្លាបប៉ាង ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានអោយដឹងថា៖ជនសង្ស័យឈ្មោះរឿត ដារ៉ូ ភេទប្រុស អាយុ២៧ឆ្នាំ ត្រូវជាបងថ្លៃ ជនរងគ្រោះ រស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើជាមួយគ្នា។

ជនសង្ស័យបានសារភាពចំពោះមុខសមត្ថកិច្ចថា៖ខ្លួនត្រូវជាបងថ្លៃរបស់ជនរងគ្រោះ ខឹងនិងចងគំនុំដោយសារប្អូនថ្លៃវាយគាត់ជាយូខែហើយ ទើបតែថ្ងៃនេះមានឱកាសតបស្នងវិញត្រូវកម្លាំងនគរបាលស្រុកបាណន់ឃាត់ខ្លួន។

បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមគ្រួសារនិងសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្តបាត់ដំបង រីឯជនសង្ស័យកម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋានស្រុកបាណន់ឃុំខ្លួនបណ្តោះអាសន្នដើម្បីចាត់ការតាមផ្លូវច្បាប់៕ ដោយ ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ