ព្រឹតិ្តការណ៍ថ្មីៗ

ថ្នាំញៀនទៀតហើយ! ចាប់បាន២នាក់ រួមនឹងថ្នាំញៀន មួយចំនួន នៅស្រុកបាទី

1 នាទី មុន 0 tnn_admin

តាកែវ៖ ជនសង្ស័យ ដែលជាមុខសញ្ញាជួញដូរថ្នាំញៀន យ៉ាងសកម្ម ចំនួន០២ ត្រូវបាន សមត្ថកិច្ចនគរបាល ស្រុកបាទី ចាប់ឃាត់ខ្លួន។ការចាប់ខ្លួនបានធ្វើឡើង នៅចំណុចផ្ទះសំណាក់យីហោ រ៉ែមាស ស្ថិតនៅភូមិរូង ឃុំក្រាំងលាវ ស្រុកបាទី។

បើតាមការបញ្ជាក់ពី លោកវេរសេនីយ៍ទោ ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី បានឲ្យដឹងថាកាលពីវេលាម៉ោង ១០:០០នាទី ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ ២០២០ លោកបានដឹកនាំកម្លាំង សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងលាវ ចុះធ្វើរដ្ឋបាលចំហរ សហការជាមួយម្ចាស់ ផ្ទះសំណាក់រ៉ែមាស មានទីតាំងស្ថិតនៅភូមិរូង ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ដោយមានការសង្ស័យ បន្ទប់លេខ ១០២ ធ្វើការឆែកឆេររកឃើញម្សៅក្រាមពណ៌ស សង្ស័យសារធាតុញៀនខុសច្បាប់ចំនួន ០១កញ្ចប់ធំ និង០៥កញ្ចប់តូច និងធ្វើការឃាត់ ០២នាក់ ដែលមាន៖

១- ឈ្មោះ ឡុង ពិសិដ្ឋ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដំណាក់ពង្រ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាមុខសញ្ញាជួញដូរសារធាតុញៀនខុសច្បាប់។

ដកហូតបាន ទូរស័ព្ទ ០១ គ្រឿង ម៉ូតូ ០១គ្រឿង និងក្រាមពណ៌ស សង្ស័យសារធាតុញៀនខុសច្បាប់ ០១កញ្ចប់ធំ និង០៥កញ្ចប់តូច។

២- ឈ្មោះ ឆុន បូរិន ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្រែសំរោង ឃុំស្រែសំរោង ស្រុកជុំគីរី ខេត្តកំពត ជាមុខសញ្ញា ជួញដូរសារធាតុញៀនខុសច្បាប់។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕ដោយ ៖ បងខន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ